ប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារនៅស្រុកសង្គមថ្មី ទទួលអំណោយមនុស្សធម៍ពី ក្រុមការងារចុះជួយស្រុកសង្គមថ្មី
ព្រះវិហារ៖ ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារមកពីឃុំចំនួន៥ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានអំណោយមនុស្សធម៍ពីសប្បុរសជន ដែលមានការចូលរួមចំណែកពីសមាជិកក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មីនិងសមាគមន៍និស្សិតបញ្ញាវន័ក្មេងវត្ត នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០នេះ។
លោកទេសរដ្ឋមន្ត្រីមាស សុភា បានមានប្រសាសន៍ថា អត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្ត្រីក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះអោយនៅគង់វង្សយូរអង្វែង ដើម្បីអោយប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍ និងត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ។ត្រូវបន្តរក្សាអនាមយ័ក្នុងការរស់នៅដើម្បីការពារពីជំងឺផ្សេងៗ ពិសេសអនុវត្តន៍អោយបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ–១៩៕