ខណ្ឌចំការមន បានទទួលអាល់កុលចំនួន ៣០០លីត្រ ពីមជ្ឈមណ្ឌល ភ្នំពេញទុកប្រើប្រាស់បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩
ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌចំការមន ដែល ដឹកនាំដោយលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន និងជា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយបានរៀបចំធ្វើពិធីប្រគល់ទទួលទឹកអាល់កុល ចំនួន ៣០០លីត្រ ដែលជាអំណោយរបស់ មជ្ឈមណ្ឌល ភ្នំពេញ ដោយផ្ដល់មកអាជ្ញាធរខណ្ឌចំការមនដើម្បីទុកប្រើប្រាស់នៅក្នុងរដ្ឋបាលខណ្ឌ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ-១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕