ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរក្រុងនៅតែមានវិធានការក្តៅ ចំពោះការចតយានយន្តនិង ការលក់ដូរ ឥតសណ្ដាប់ធ្នាប់មកលើចិញ្ចើមផ្លូវសាធារណៈ

75

 

ខេត្តព្រះសីហនុ៖ នាពេលបច្ចុប្បន្នក្រុងព្រះសីហនុមានការអភិវឌ្ឍន៍រីកចម្រើន គួរឲ្យកត់សម្គាល់ទន្ទឹមនឹងនោះចំពោះមធ្យោបាយ យានយន្ត ការលក់ដូរក៏មានការកើនឡើងច្រើន ដូនេះទាមទារឲ្យមានការចូលរួម គោរពការចតយានយន្ត និងការលក់ដូរគ្រប់ប្រភេទមិនត្រូវយកចិញ្ចើមផ្លូវសាធារណៈ ដើម្បីបម្រើជាកន្លែងសំណតរថយន្តនិងប្រកបអាជីវកម្មផ្សេងៗ ដែលបង្កឲ្យបាត់នូវសោភ័ណភាព និងការកកស្ទះចរាចរណ៍ បង្កទៅមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ជាពិសេសនៅតាម ទីប្រជុំជនផ្សារដូចជាផ្សារពាណិជ្ជកម្ម ផ្សារលើ ផ្សារឃ្លាំងលើ ផ្សារទំនប់រលក និង តំបន់ផ្សារញូស្តាជាដើម។

លោក អ៊ី សុខឡេង អភិបាលក្រុង ព្រះសីហនុបានឲ្យដឹងថា ដោយ មានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តអាជ្ញាធរក្រុង ក្នុងការរៀបសណ្តាប់ធ្នាប់គឺនៅតាមគោលដៅនីមួយៗ បានដាក់កម្លាំងប្រជាការពារ សណ្ដាប់ធ្នាប់ក្រុង ធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលយកចំណីផ្លូវសាធារណៈរបស់រដ្ឋ មកប្រកបអាជីវកម្មផ្សេងៗ ដែលបង្កឲ្យបាត់នូវសោភ័ណភាពបង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ខណៈពេលដែលបងប្អូនបានយក ចំណីផ្លូវចិញ្ចឹមផ្លូវ មកប្រកបអាជីវកម្ម។ ដូចនេះបើមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ក្រុមការងាររបស់ក្រុង និងធ្វើការដកហូតនូវសំភារៈ និងមធ្យោបាយយានយន្តគ្រប់ប្រភេទ ដែលបានចតនៅលើ ចិញ្ចើមផ្លូវសាធារណៈ តាមទីប្រជុំជនផ្សារ យកមកសាលាក្រុង ដើម្បីរក្សាទុករយៈពេលមួយសប្តាហ៍ជាការព្រមាន និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពរបស់ខ្លួន ត្រូវចូលរួមជាមួយនឹងអាជ្ញាធរក្នុងការរៀបសណ្ដាប់ធ្នាប់ ដើម្បីផលប្រយោជន៍រួម ព្រោះក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍន៍រីកចម្រើនផ្លូវទាំង ៣៤ ខ្សែបាន ស្ថាបនារួចរាល់ផ្នែកបេតុង និង បន្តស្ថាបនាក្រាលកៅស៊ូក្នុងអំឡុងដើមខែធ្នូខាងមុខនេះផងដែរ។

លោកអភិបាលក្រុងក៏បានបន្តទៀតថា ក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ ដូចនេះទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្មផ្សេងៗ ចូលរួម ជាមួយនឹងអាជ្ញាធរក្រុងក្នុងការរក្សានូវសណ្ដាប់ធ្នាប់សោភ័ណភាពបរិស្ថានល្អ សាកសមទៅនឹងទីក្រុងទេសចរណ៍ធម្មជាតិ មានឆ្នេរសមុទ្រសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ និងជាតារារះនាទិសនិរតី៕

អត្ថបទដែលជាប់ទាក់ទង