កុងតឺនឺ បុក ជាមួយឡានទឹកកក តៃកុងស្លាប់គៀបជាប់នឹងកាបីន
ខេត្តកំពង់ស្ពឺ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថាដោយស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានកុងតឺន័រនិងឡានដឹកទឹកកក។ ករណីនេះកើតឡើង កាលពីម៉ោងជិត៦ព្រឹក នាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពុងស្ពឺ។
តាមសាក្សីបានឃើញហេតុការណ៏ បានឲ្យដឹងថាមុនកើតហេតុ រថយន្តកុងតឺនឺ ដឹកឥវ៉ាន់ បើកតាមបណ្តយផ្លូវ ជាតិលេខ៤ ពោលគឺបើកពីលិចមកកើត លុះមកដល់ចំនុចកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត១គ្រឿងទៀតម៉ាក កូរេ ២,៥តោន ដឹកទឹកកកពេញ បុកផ្ទុក ខ្ទេចមុខបណ្ដាលអោយតៃកុងឡានស្លាប់ភ្លាមៗ នៅជាប់នឹងកាប៊ីនរថយន្តទឹកកកតែម្តង ។
ចំពោះសព តៃកុងរថយន្តទឹកកក មានឈ្មោះ ប៉ូយ លីដែន 18ឆ្នាំ ស្រុកកំណើតរស់នៅ ភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពុងស្ពឺ។
រីឯតៃកុងបើករថយន្តកុងតឺនឺ បានរត់បាត់ស្រមោលតែម្តង បន្សល់ទុករថយន្តនៅកណ្តាលផ្លូវជាតិលេខ៤
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានស្ទូច យកទៅរក្សារទុកនៅ ស្នងការនគរបាលចរាចរណ៍ជើងគោគខេត្តកំពង់ស្ពឺ ដោះស្រាយតាមនីតិវិធីច្បាប់។
ចំណែក សព តៃកុង រថយន្ត ដឹកទឹកកកបានប្រគល់ជូនសាច់ញាត្តិ បងប្អូនយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើតភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពុងស្ពឺ ៕