ការធ្វើតេស្តរកវិរុសកូវីដ-១៩ លើវត្ថុសំណាករបស់អ្នកសង្ស័យជិត៣០០ នាក់នៅខេត្តបន្ទាយមានជ័យ លទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់
បន្ទាយមានជ័យ៖ លទ្ធផលនៃការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា លើ វត្ថុ សំណាករកវីរុស COVID-19 លើក ទី ០១ ដែល ធ្វើលើ អ្នកសង្ស័យជិត៣០០នាក់នៅខេត្តបន្ទាយមានជ័យ គឺអវិជ្ជមានវីរុសកូវី ដ-១៩ ទាំងអស់ ។
លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធាន សុខាភិបាល នៃ រដ្ឋបាល ខេត្ត បន្ទាយ មា ជ័យ បានអោយ ដឹង នៅថ្ងៃទី ៣០ ខែវិច្ឆិកា នេះ ថា ករណី អ្នកសង្ស័យ មាន ចំនួន ២៩៣ នាក់ / ស្រី ៩៧ នាក់ ដែល ក្រុម ឆ្លើយ តប បន្ទាន់ (RRT) នៃមន្ទីរ សុខាភិបាលខេត្ត បានយកវត្ថុសំណាករក វីរុស កូវីដ -១៩ សម្រាប់ថ្ងៃទី០១ នៅ មហាសាល ប្រជុំ នៃសាលាខេត្តបន្ទាយមានជ័យ គឺ កាលពី ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រ នោះ លទ្ធផល មក វិញ គឺ អវិជ្ជមាន វីរុស កូ វី ដ -១៩ ទាំងអស់ ហើយ នៅ ថ្ងៃ ទី ០២ គឺ ថ្ងៃ ទី ៣០ ខែវិច្ឆិកា ធ្វើ នៅ មន្ទីរពេទ្យ បង្អែក ក្រុង សិរី សោភ័ណ ក្រុមការងារ កំពុង បន្ត ស្រាវជ្រាវរកអ្នក ពាក់ពន្ធ័ ផ្ទាល់ផ្សេង ទៀត ក្នុង ការ បង្ការ ទប់ស្កាត់ ការចម្លង វីរុសកូវីដ -១៩ ទាំងអស់ គ្នា ។ ពោលគឺ មណ្ឌល សុខភាពយកវត្ថុ សំណាកនៅ មហាសាល ប្រជុំ នៃ សាលា ខេត្តបន្ទាយមានជ័យ ធ្វើ តែ១ ថ្ងៃ គឺថ្ងៃទី២៩ ខែវិច្ឆិកានោះ បាន បិទ ហើយ ។
ជាមួយ គ្នានោះ ដែរមន្ទីរ សុខាភិបាល ខេត្ត សូម សំណូមពរ និង អំពាវនាវ ឲ្យ មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ របស់ ទាំងឡាយ ត្រូវ អនុវត្តន៍ តាម វិធានការ សុខាភិបាល ក្នុង ការ ថែរក្សា អនាម័យ លាង សំអាង ដៃ ឲ្យ បាន សំអាត ប ដៃ ជា ប្រចាំ ដោយ សាប៊ូ ឬ អាល់កុល ពាក់ ម៉ាស់ ឲ្យ បាន ត្រឹមត្រូវ គ្រប់ពេលវេលា នៃការ ធ្វើ ដំណើរ ចេញ ទៅ ក្រៅ ផ្ទះទីសាធារណៈហើយ រក្សា គម្លាត សុវត្ថិភាព បុគ្គល និង គម្លាតសុវត្ថភាព សង្គមជាដើម ។ ចំពោះអ្នកដែល ពាក់ព័ន្ធ ឬ មាន រោគសញ្ញាសង្ស័យ ផ្សេង ទៀត សូម អញ្ជើញ ទាក់ទងទូរសព្ទ័115 ឬ មក ជួប ពិគ្រោះ យោបល់ ជាមួយ ក្រុម គ្រូពេទ្យ ដែលនៅជិតផ្ទះ បងប្អូន ។
សូមបញ្ជាក់ថា តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តម អគ្គានុរក្សថ្នាក់ លេខ ១ ឆែម សាវុធអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ ( ដែលភរិយា លោក បានឆ្លងកូវីដ -១៩ )បានរួមដំណើរ ជាមួយ អគ្គនាយករង កងកម្លាំង ទៅ ត្រួតពិនិត្យ ប្រតិបត្តិការទទួលការវិលត្រឡប់ នៃ អ្នក ជាប់ ឃុំជាង១.៦០០ នាក់ ក្រោយ ពេល ទឹកជំនន់ លិច ពន្ធនាគារ បន្ទាយ មានជ័យ ។ នៅពេលនោះ អ្នក ប៉ះពាល់ ជាមួយ លោកអគ្គនាយក គឺ មាន លោក ព្រះរាជអាជ្ញា លោកព្រះរាជអាជ្ញា រង លោក ប្រធាន តុលាការ មេបញ្ជាការ មេបញ្ជាការ រង កងរាជអាវុធហតហត្ថលោកស្នងការ លោកស្នងការរងលោក ឧត្តម អគ្គានុរក្សជាប្រធាន អនុប្រធាន ពន្ធនាគារមន្ត្រី ពន្ធនាគារនុរក្សខេត្ត និងកងកម្លាំងរាប់រយនាក់និង អ្នកជាប់ឃុំខ្លះ ។ បន្ទាប់ពីនោះហើយបន្តបន្ទាប់ឬច្រើនថ្ងៃមន្ត្រីទាំងនោះក៏ទទួលការប៉ះពាល់ផ្ទាល់ និង ប្រយោលពីមន្ត្រីថ្នាក់ដឹកនាំមន្ត្រីកងកម្លាំងអ្នកពាក់ព័ន្ធ រាប់រយពាន់នាក់ទៀត ។ ហេតុនេះ អ្នកសង្ស័យត្រូវតែយកវត្ថុ សំណាកយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ៕ សំរិត