រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការឧបត្ថម្ភប្រាក់ ពីរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ក្នុង១ថ្ងៃ២ម៉ឺនរៀល រយៈពេល១៥ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានីភ្នំពេញ ក្នុង១គ្រួសារ ទទួលបានថវិកា ២ម៉ឺនរៀល ក្នុងមួយថ្ងៃ រយៈពេល ១៥ថ្ងៃ សរុប ៣០ម៉ឺនរៀល។
ថវិកានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិ ៤យ៉ាងដូចខាងក្រោម៖
ទី១៖ អ្នកពាក់ព័ន្ធផ្ទាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា
ទី២៖ អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន
ទី៣៖ អ្នកដែលធ្វើចត្តាឡីស័កតាមផ្ទះ និងសណ្ឋាគារ
ទី៤៖ អ្នកដែលមានជីវភាពខ្វះខាត។
សូមបញ្ជាក់ថា ៖ការឧបត្ថម្ភនេះ ធ្វើឡើងតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលម្អ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 077 637 777, 012 998 127, 012 513 788, 011 848 687 ៕