រដ្ឋបាលរាជធានីជូនដំណឹងពីការផ្អាកកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្ដោះអាសន្ន កិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ និងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា នៅខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ។
សេចក្ដីប្រកាសព័ត៌មាន ដែលទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ៖ការសម្រេចផ្អាកជាបណ្ដោះអាសន្ននេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍លក្ខណៈទ្រង់ទ្រាយធំ ក្រោយផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ ដោយឡែក សម្រាប់ការដំណើរការឡើងវិញនោះ នឹងជូនដំណឹងនៅពេលក្រោយ៕