គំនិតឡឺកឺ ៖ ជាមនុស្សសូមកុំជឿតាមការសន្យា
ធ្វើជាមនុស្សត្រូវតែមានជំនឿចិត្តលើខ្លួនឯងហើយបើអាចគេចបានគេចចេញទៅ កុំទៅជឿតាមការសន្យារបស់អ្នកដទៃឲ្យសោះ ទោះបីអ្នកនោះជាមិត្តចិត្តមួយប្រមាត់មួយជាមួយគ្នាក៏ដោយ ។
មនុស្សយើងមួយចំនួនចូលចិត្តតែឆ្លងស្ទឹងហើយរុះស្ពានចោល ដោយមិនទុកឲ្យអ្នកក្រោយឆ្លងនោះទេ ។ ចង់អាណាងាប់ក៏ងាប់ទៅឲ្យតែអញរស់។ ដោយសារតែអញ្ចឹងហើយទើបព្រះពុទ្ធទ្រង់មានដីការថា ត្រូវតែជឿលើឪពុកម្ដាយយើងឲ្យបានធ្ងន់ជាងជឿលើមិត្តភ័ក្តិ ព្រោះឪពុកម្ដាយដាច់ខាតមិនបោះបង់ចោលកូននោះទេ ។ ដូចពាក្យចាស់លោកថា ខ្លាទោះបីជាកាចយ៉ាងណាក៏វាមិនស៊ីកូនឯងដែរ ។
គែគួរតែលើកយកឧទាហរណ៍ កាលពីបោះឆ្នោតអាណត្តិទី១ឆ្នាំ១៩៩៣ ដែលកាលនោះទាំងបក្សមកពីព្រៃទាំងបក្សមកពីបរទេសបោកខ្មែរក្នុងស្រុក ទាល់តែអ្នកខ្លះអស់ដីស្រែ ដីចំការខ្លះលះបង់ទាំងការងារ ដើម្បីរង់ចាំការងារថ្មីក្រោយការបោះឆ្នោតដែលគេគិតថាល្អជាង ព្រមទាំងមានអំណាចទៀតផង ។
មានអីបន្ទាប់ពីការបោះឆ្នោត គេមានយកឯងទៅធ្វើការឯណា គេយកតែគ្នាគេអាឯងឯណេះត្រីរ៉ស់ ក៏រួចទន្សាយក៏រួច ដោយសារតែរង់ចាំការងារថ្មីទម្លាក់ការងារចាស់ចោល ។ ខ្លះបោកប្រាស់ដល់ទៅសាច់ញាតិខ្លួនឯង មិត្តភ័ក្តិខ្លួនឯងក៏មានដែរ។ អាក្រុមអ្នកសន្យានោះសូម្បីតែគ្នាឯងក៏ឈ្លោះគ្នា ដោយសាតែចែកអំណាចគ្នា មិនបានស្មើហើយទីបំផុត គេលើកកាំបិតលើកពូថៅលគំរាមគ្នាដូចរឿងគុននិយមចិន ។
អញ្ចឹងហើយបានជាមានសុភាសិតមួយឃ្លាពោលថា មិត្តភ័ក្តិនៅពេលដែលគេមានបុណ្យ មានសក្តិហើយនោះយើងត្រូវគិតថាមិត្តភ័ក្តិនោះបាត់បង់ពីយើងទៅហើយសូមកុំនឹកនាគេធ្វើអី ។ សណ្ដានជាមនុស្សរាប់អានគ្នា តែពេលក្រដូចគ្នានោះទេ ហេតុនេះយើងត្រូវដឹងថានរណាជាម្ដាយ ឪពុកយើងដែលជួយយើងនៅថ្ងៃទី៧មករា១៩៧៩ ហេតុនេះត្រូវជឿលើម្ដាយ ឪពុកយើងកុំជឿលើការសន្យារបស់មនុស្សដែលចាំតែកេងយកផលពីយើងនោះ ៕