ក្រសួងបរទេសជប៉ុន សរសើរឥស្សរជនឆ្នើមកម្ពុជា២រូប ដែលមានស្នាដៃស្នាមលើវិស័យអន្តរជាតិ
ភ្នំពេញ៖ ក្រសួងការបរទេសជប៉ុន បានចេញលិខិតសសើរដល់ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ក្នុងនោះមានឥស្សរជនកម្ពុជាចំនួន ២រូបផងដែរ ដែលមានស្នាដៃលើវិស័យអន្តរជាតិ ដែលបានជួយជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា «<<លិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន>> ថ្ងៃទី០១ ខែធ្នូ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្ត្រីការបរទេសជប៉ុន សម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជំរុញចំណង មិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា»។
Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា បានលើកឡើងបន្ថែមទៀតថា បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរ សម្រាប់សកម្មភាពនានា ទាក់ទងនឹងប្រទេសកម្ពុជា មានដូចខាងក្រោម៖ • ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងកម្ពុជា។ • លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុន ដែលត្រូវការជំនួយនៅប្រទេសកម្ពុជា
ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕