ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំង Internet ២៤​ម៉ោង​មួយកន្លែង មាន​យីហោ 2888 លើផ្លូវ​២៧១ សង្ស័យ​មាន​បង្កប់​ល្បែងស៊ីសង

112

(​ភ្នំពេញ​) ៖ ទីតាំង Internet ២៤​ម៉ោង​មួយកន្លែង មាន​យីហោ 2888 សង្ស័យ មាន​បង្កប់​ល្បែងស៊ីសង ខណៈ​ពលរដ្ឋ​រាយការណ៍​ថា តែងមាន​មនុស្ស​ចេញចូល​លេង​រៀងរាល់ថ្ងៃ ពិសេស​នៅពេល​យប់​ជ្រៅ​រំលងអធ្រាត្រ ឬ​ទៀបភ្លឺ ។

​ទីតាំង​ខាងលើ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្បែរ​នឹង​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ។ សូមបញ្ជាក់ថា ទីតាំង internet ខាងលើនេះ បើ​រាប់​ខែ​កន្លងមកហើយ ដោយ​ជ្រក​ក្រោម អាជីវកម្ម​វេរ​លុយ Wing ។​

​គួរ​បញ្ជាក់ថា ល្បែងស៊ីសង​ខុសច្បាប់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​ចំណុច ដែល​ត្រូវ​ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​នៅក្នុង​គោល នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​មហាជន​ទូទៅ និង ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​ខាងលើ​កំពុង​រងចាំ​មើល ចំណាត់ការ​អាជ្ញាធរ​ខ​ណ្ឌ​មានជ័យ​តើ​នឹងមាន​វិធានការ​ច្បាប់​ចំពោះ​បន​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​នេះ​បែបណា​?

​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋាន នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ទីតាំង​ល្បែង ស៊ីសង​នេះ បង្ក​ភាពអសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បន្តទៀត​នោះទេ ពីព្រោះ​កាលណា​កើត​ល្បែង ស៊ីសង​នេះហើយ​គឺជា​មូលហេតុ​នៃ​អំពើចោរកម្ម ៕​

អត្ថបទដែលជាប់ទាក់ទង