ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
សៀមរាប៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក នង សុវណ្ណរិទ្ធ បានពិនិត្យ និងដោះស្រាយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕