ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង បាននិងកំពុងចែកម៉ាសជូនប្រជាពលរដ្ឋដែលកំពុងអ្នកដំណើរ នៅតាមបណ្ដោយ២៧១ទល់នឹងមុខពេទ្យលោកសង្ឃ

115

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០២ខែខែធ្នូឆ្នាំ២០២០នេះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយនឹងកងកម្លាំងសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរខណ្ឌទួលគោកនិងខណ្ឌសែនសុខ បាននិងកំពុងចែកម៉ាសជូនប្រជាពលរដ្ឋជាអ្នកដំណើរ ខណៈពួកគាត់កំពុងធ្វើដំណើរនៅតាមដងផ្លូវនៅតាមបណ្ដោយ២៧១ទល់នឹងមុខពេទ្យលោកសង្ឃក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

   ម៉ាសនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញចំនួន១លានម៉ាក់បន្ថែមទៀត ខណៈដែលកាលពីថ្ងៃទី ១១ខែវិច្ឆិកាកន្លងមកនេះ សម្តេចបានប្រគល់មកចំនួន២លានម៉ាសរួចម្តងមកហើយមកដល់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការចាត់ចែងបន្តទៅឲ្យប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍នៅតាមមូលដ្ឋានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ សាធារណៈ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ19 គណៈដែរនេះបាននឹងកំពុងរាតត្បាតចូលដល់សហគមន៍ហើយនោះ។

  លោកឃួង ស្រេង បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាស និងអនុវត្តវិធាន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង