ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមននិង ក្រុមការងារក្រសួងទេសចរណ៍ចុះពិនិត្យណែនាំម្ចាស់ហាង៥កន្លែងដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវី-១៩

78

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន​ នាព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះបានចូលរួមសហការជាមួយក្រុមការងារក្រសួងទេសចរណ៍​ ចុះត្រួតពិនិត្យ​ និងណែនាំវិធានសុវត្ដិភាពទេសចរណ៍​ នៅតាមភោជនីយដ្ឋានចំនួន​ ០៥ទីតាំង​ និងហាងកាហ្វេចំនួន​ ០១ទីតាំង​ នៅក្នុងសង្កាត់ទន្លេបាសាក់​ខណ្ឌចំការមនរាជធានីភ្នំពេញ។

ក្នុងដំណើរចុះពិនិត្យនិងណែនាំដល់ម្ចាស់ហាងឬភោជនីយ៍ដ្ឋាននាព្រឹកមិញនេះរដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយលោក​ អាំង​ សិរីពិសិដ្ឋ​ អភិបាលរងខណ្ឌចំការមន​ តំណាងលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានចូលរួមសហការជាមួយក្រុមការងារក្រសួងទេសចរណ៍​ ដឹកនាំដោយ​ឯកឧត្តម​ គួច​ បញ្ញាសា​ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ​ និងណែនាំវិធានសុវត្ដិភាពទេសចរណ៍​ ក្នុងការបង្ការ​ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ ក្នុងសហគមន៍​ នៅតាមភោជនីយដ្ឋានចំនួន​ ០៥ទីតាំង​ និងហាងកាហ្វេចំនួន​ ០១ទីតាំង​ នៅក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រួមមាន៖ភោជនីយដ្ឋាន​ ង៉ន,ភោជនីយដ្ឋាន​ អេលមិន,ភោជនីយដ្ឋាន​ TOPAS,ភោជនីយដ្ឋាន​ ប្រោនព្រះនរោត្តម,ហាងកាហ្វេ​ KOIនិងភោជនីយដ្ឋាន​ ម្លិះ៕

អត្ថបទដែលជាប់ទាក់ទង