ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ចែកជូន​អ្នកធ្វើដំណើរ នៅ​គល់ស្ពាន​បា​ឡេ​

90

 

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី ស្នងការរង​ទទួល​ដឹកនាំ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ព្រមទាំង​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​ចុះ​ចែក​ម៉ាស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ៥៥០០​ម៉ាស់ ក្នុងនោះ ចុះ​ចែកជូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ចំនួន ២០០០ ម៉ាស់ នៅ​ចំណុច​ស្តុ​ប​ស្ពាន​បេ​ឡេ ក្នុង​សង្កាត់​ឃ្លាំង​សាំង ខណ្ឌឫស្សីកែវ និង​ប្រគល់​ម៉ាស់​ជូន​ប៉ុស្តិ៍ ទាំង​៧ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

គួរបញ្ជាក់​ផងដែរ​ថា ម៉ាស​ចំនួន​២​លាន​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន បានប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​លើក​ទី​១​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា ហើយ​ដល់ពេលនេះ​សម្ដេច​តេ​ជោ នៅបាន​បន្ត​ផ្តល់ជូន​ចំនួន​១​លាន​ម៉ាស​ទៀត​មក​រដ្ឋបាល​រាជធានី ដើម្បីអោយ​រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​មកប្រើប្រាស់ ក្នុងការ​រួមគ្នា​កាត់បន្ថយ​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នូវ​ជម្ងឺ​កូ​វីដ​–១៩​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ចូលដល់​សហគមន៍​នាពេលនេះ​៕​

អត្ថបទដែលជាប់ទាក់ទង