ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និង​សិង្ហ​បុរី ពង្រឹងវិស័យ​ពាណិជ្ជកម្ម វិនិយោគ​ ឲ្យកាន់តែប្រសើរឡើងថែមទៀត

83

 

​ភ្នំពេញ​៖នៅព្រឹកថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។

​ឯកឧត្តម​ទាំងពីរ បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី ដែល​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។ បើទោះបី​ជាមាន​ជំងឺ​រាតត្បាត កូ​វីដ -១៩ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នា​ឆ្នាំនេះ មាន​ទំហំ​សរុប​ជិត ៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ប្រទេស​សិង្ហ​បុរី​ក៏បាន​បណ្តុះបណ្តាល​មន្ត្រី​កម្ពុ​ជាជាង ១៥.៤០០ នាក់​ក្រោម​កម្មវិធី សហប្រតិបត្តិការ​សិង្ហ​បុរី នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា – សិង្ហ​បុរី នៅ​រាជធានី​ភ្នំពេញ និង​នៅ​ប្រទេស​សិង្ហ​បុរី​។​

​ឯកឧត្តម​ទាំងពីរ​ក៏បាន​រំលឹក​ឡើងវិញ​នូវ កម្មវិធី​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ឬ Street Art Fest++ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៅ​ខែកុម្ភៈ​ឆ្នាំ ២០២០ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៥៥ នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា ហើយនឹង​បន្ត​ទន្ទឹងរង់ចាំ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេងៗ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​សិង្ហ​បុរី​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (Infrastructure Asia)៕

អត្ថបទដែលជាប់ទាក់ទង