គំនិតបញ្ញវ័ន្ដ ៖ ប្រសិនបើមនុស្សមានមាត់ពីរវិញនោះ !
រាល់ដងគ្រាន់តែជាជនឡឺកឺ និង ចូលចិត្តមានមាត់អេចអូចប៉ុណ្ណោះ តែថ្ងៃនេះដូចជាចង់ដើរតួជាបញ្ញវ័ន្ដម្ដង តើវាអស់ប៉ុន្មានលុយបើឡឺកឺ និង មាត់អេចអូចយូរហើយនោះ ។
សំណាងណាស់ដែលធម្មជាតិបង្កើតមនុស្សមក ឲ្យមានមាត់តែមួយ ប្រសិនជាមានមាត់ពីរវិញអ្ហេះ មិនដឹងជាពិភពលោកនេះទៅជាយ៉ាងណាយ៉ាងណីទេ ។ ធម្មជាតិបង្កើតមកឲ្យមនុស្សមានត្រៀកពីរ ភ្នែកពីរ ច្រមុះមានរន្ធពីរ ដៃពីរ ជើងពីរតែមាត់មានតែមួយ រន្ធអាចម៍ រន្ធនោមមានតែមួយ ។
អាបីគ្រឿងហ្នឹងប្រសិនជាមានពីរៗ ដូចគេមិនដឹងជាពិភពលោកនេះទៅជាយ៉ាងណាទេ ។ គ្រានតែមានត្រឹមមួយផងខ្លះអាចម៍ នោមក្បែររបងវត្ត ជួនកាលក្បែររបងស្ថាប័នរដ្ឋទៀតផង ។ នេះបានចំជាគ្មានមារយាទមែន ។
ចុះមាត់វិញបើមានពីរវិញអ្ហេះ មិនដឹងជាទៅនិយាយផ្ដេសផ្ដាស់យ៉ាងណាទេ ។ មាត់មានតែមួយហើយនៅពេលខ្លះទៅបោកគេជួនកាលបោកដល់ព្រះសង្ឃទៅទៀត ។ បើពេលជិតបោះឆ្នោតម្ដងៗ និយាយពីមាត់មនុស្សកំហូចចេញប្រូ បោកប្រាស់ប្រជាជនសុទ្ធតែថាបើខ្លួនជាប់ឆ្នោតវិញអ្ហេះ នឹងចាប់មេឃមកធ្វើជាកៅអី ចាប់ពពកមកធ្វើជាគ្រែហើយប្រជាជនទាំង១៦-១៧លាននាក់ហ្នឹង សុទ្ធតែមានប្រាក់ខែចាយទាំងអស់គ្នា ។
ចុម ! ចេះជប់ឲ្យចេញលុយទេដឹងបានជាមាតហ្នឹងអួតម្ល៉េះ ។ បើនិយាយពីក្នុងសង្គមទូទៅវិញខ្លះបោកម៉ែ បោកឪយកលុយទៅចាយវាយក្នុងផ្លូវទុច្ចរឹតដូចជាប្រើប្រាស់ថ្នាំញៀនជាដើម ។ ខ្លះទៅបោកស្រីស៊ីហ្ស៊ីនលេងយ៉ាងគ្រហ៊ើរៗ ដោយមិនគិតពីបាបបុណ្យ ។ នេះចេះមាត់មានតែមួយចុះបើមានពីរវិញនោះ មិនដឹងជាមាត់នេះទៅសាងបាបកម្មច្រើនយ៉ាងណាទៅ ?
អញ្ចឹងហើយបានជាធម្មជាតិបង្កើតមកឲ្យមានភ្នែកពីរ ដើម្បីពិនិត្យមើលឲ្យច្បាស់មុននឹងសម្រេចចិត្តធ្វើ ឬ និយាយ ។ បង្កើតឲ្យមានត្រចៀក២ដើម្បីស្ដាប់ឲ្យបានច្បាស់មុនគ្រលាស់អណ្ដាតនិយាយ ទើបវាមិនមានទុក្ខទោសដល់ខ្លួន ។ ដកដង្ហើមបន្ធូរអារម្មណ៍ឲ្យបានល្អមុន នឹងធ្វើការសម្រេចចិត្តអ្វីមួយដើម្បីកុំឲ្យមានកំហុស ៕