មហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅហុងកុង ចូលដេកគុក
ទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយនៅថ្ងៃទី៣ធ្នូនេះថា នៅថ្ងៃព្រហស្បតិ៍នេះ តុលាការក្រុងហុងកុង សម្រេចមិនអុញ្ញាតអោយលោក ជីមមី ឡាយ មហាសេដ្ឋីខាងសារព័ត៌មានដ៏ល្បីឈ្មោះនៅហុងកុង អាយុ៧៣ឆ្នាំ ស្ថិតនៅក្រៅឃុំក្រោមប្រាក់ធានាឡើយ មានន័យថា លោកមហាដ្ឋីរូបនេះ ត្រូវចូលដេកគុក រហូតដល់កាលកំណត់ជំនុំជម្រះ នៅខែមេសា ឆ្នាំក្រោយ ក្នុងបទចោទប្រកាន់លាងលុយកខ្វក់៕