ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលជលផលចតុមុខដាក់កុងត្រូជជុះ កាក់រថយន្តដឹកត្រីតាមផ្លូវ ជាតិលេខ៥ជំរិតទារប្រាក់ អ្នកលក់ត្រីថា រកស៊ីរាល់ថ្ងៃ ចិញ្ចឹមតែប្តីគេ

159
ភ្នំពេញ៖ អំពើពុករលួយ ដែលបានផ្តើមចេញសកម្មភាពគៀបសង្កត់របស់មន្ត្រីជំនាញជលផលនៅតែកើតឡើងជាហូរហែទៅលើប្រជាពលរដ្ឋអ្នករកសុីតូចតាច ដោយសារតែថ្នាក់លើហាក់ធ្វើមិនដឹងមិនឮ និងបណ្តោយឱ្យកូនចៅដាក់កុងត្រូលជជុះដេញចាប់អ្នករកសុីដឹកត្រីជំរិតទារប្រាក់តាមអំពើចិត្តរាល់ថ្ងៃនោះ។
   ប្រការនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ខឹងនិងអស់ជំនឿយ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំកំពូលៗ ដែលពិបាកនឹងស្តារឡើងវិញណាស់ ។
    ជាក់ស្តែងប្រជាពលរដ្ឋ  ដែលរកស៊ីទិញលក់ត្រីបោះដុំធ្វើដំណើរ តាមផ្លូវជាតិលេខ៥  មួយចំនួនបានធ្វើការរិះគន់ថា រាល់ថ្ងៃនេះ ពួកគាត់តែងតែត្រូវមន្រ្តីរដ្ឋបាលជលផលចតុមុខ ដែលគេស្គាល់ថា ជាកូនចៅរបស់លោកម៉ាញ ពៅ អនុប្រធារដ្ឋបាលជលផលចតុមុខ និងលោកម៉ែនវិបុលប្រធានក្រុមត្រួតពិនិត្យការដឹកជញ្ជូនផលនេសាទ បានចេញមកស្ទាក់ផ្លូវ នៅម្តុំទីតាំងរដ្ឋបាលជលផលចតុមុខតែម្តង ដើម្បីជំរិតទាប្រាក់ បើសិន មិនបង់ប្រាក់អោយនោះទេគឺ មន្រ្តីជលរូបនោះមិនអនុញ្ញាតអោយដឹកត្រីទៅលក់ត្រីឡើយ ដោយទុករហូតត្រីងាប់អស់ក៍មានដែរ ។
 តាម អាជីវករ ដឹកត្រីម្នាក់ បាន ខ្សឹបប្រាប់អោយដឹងថា ទាំងយប់ទាំងថ្ងៃ គេតែងតែឃើញ មន្រ្តីជលផល ប្រមាណ២ទៅ៣នាក់  ដែលក្នុងនោះមានម្នាក់ជិះរថយន្តម៉ាកកាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ២R ៨៦៦២មួយគ្រឿង ចេញមកស្ទាក់ផ្លូវ ចាំចាប់រថយន្តដឹកត្រី ចូលរាជធានីឬទៅខេត្តផ្សេង ៗ ដើម្បីទាប្រាក់។
តាមប្រភពព័ត៌មានបានអោយដឹងទៀតថា  នៅក្នុងការស្ទាក់រថយន្តដឹកត្រីនេះ បើសិន ជាមិន បង់ប្រាក់អោយនោះទេ មន្រ្តីជលផលរូបនោះបានយកលេស រកកំហុស កាក់រថយន្តទុកក្នុងរយះពេលយូរហូតដល់ត្រីងាប់ក៍មានដែរ។
អ្នករកស៊ីដឹកត្រីបានត្អួចត្អែរថា ការរកស៊ី រាល់ថ្ងៃនេះចិញ្ចឹមតែប្តីគេ  ធ្វើម៉េចបើមិនបង់អោយ ត្រូវ គេធ្វើបាប ម្លោះហើយចេះតែទ្រាំទៅនៅ ចំណេញបន្តិចបន្តួចជួនកាលងាប់ត្រីអស់ក៏ខាតអស់ចុងដើមក៏មានដែរ ។
ពួកគាត់បានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី០៦ខែសីហា  នេះ គេឃើញ មន្រ្តីជលផលរូបនោះ បានចេញមកស្ទាក់រថយន្តដឹកត្រី នៅមុខ អធិការដ្ឋាន រដ្ឋបាលជលផលចតុមុខ ដែលស្ថិតនៅតាមផ្លូវជាតិលេខ ៥  ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ តែម្តង ។
តាមព័ត៌មានអោយដឹងថា រាល់ថ្ងៃនេះគេឃើញ
 រថយន្តដឹកត្រីឆ្លងកាត់ជាច្រើន គ្រឿង ត្រូវ មន្រ្តីជលផលរួបនោះ ចេញមកស្ទាក់ហៅឈប់ ទាប្រាក់ ពេលបង់ប្រាក់ហើយ ទើបអនុញ្ញាតិអោយទៅ ហើយនៅពេលដែលអ្នកព័ត៌មានឈប់ ថត ស្រាប់តែមន្រ្តីរូបនោះ បានប្រញាប់ប្រញាល់អោយរថយន្តនោះចេញទៅយ៉ាងរហ័ស ហើយ ក៍បានបំបែកគ្នា ចូល រដ្ឋបាលជលផលចតុមុខវិញ អស់ ។
ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើសារព័ត៌មានយើងបានសុំការបំភ្លឺពីមន្រ្តីជលផលចតុមុខ ដោយគេបានអះអាងថាគឺគេហៅឡានដឹកត្រីដែលដឹកតាមផ្លូវនោះឱ្យចូលបង់ប្រាក់តែម្តងហ្នឹងក្នុងមួយរដូវបិទនេសាទនេះមិនមែនរាល់ថ្ងៃទេ ៕

អត្ថបទដែលជាប់ទាក់ទង