ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សី បន្តចែកម៉ាស និងដាក់ឧបករណ៍បំពងសំឡេងនៅជុំវិញបរិវេណផ្សារ និងផ្សព្វផ្សាយណែនាំពីវិធីការពារកុំឱ្យឆ្លងជម្ងឺវីរុសកូវីដ១៩

557

ភ្នំពេញ៖គណៈកម្មការផ្សារអូរឬស្សីបន្តចែកម៉ាស និងដាក់ឧបករណ៍បំពងសំឡេងនៅជុំវិញបរិវេណផ្សារ ដើម្បីផ្សព្វផ្សាយណែនាំពីវិធីការពារកុំឱ្យឆ្លងជម្ងឺវីរុសកូវីដ១៩របស់ក្រសួងសុខាភិបាល ឱ្យអាជីវករនិងអតិថិជនចេញចូលផ្សារបានជ្រាបជាពត៌មាន។

បើតាមគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី រាយការណ៍ ពីសកម្មភាពការងារប្រចាំថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ ៖
អាជីវករបើកតូបលក់ដូរប្រមាណជា៨០%, អតិថិជនចេញចូលផ្សារប្រមាណជា៣០% ,អាជីវករ និងអតិថិជនចេញចូលផ្សារចូលរួមពាក់ម៉ាសប្រមាណជាង៩០% ។
អាជីវករ​មានការព្រួយបារម្មណ៍ពីបញ្ហាជម្ងឺវីរុសកូវីដ១៩ ចំណែកការលក់ដូររបស់ពួកគាត់គឺមិនសូវដាច់នោះទេ ។ បន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជូនអាជីវករជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់ ។

គណៈកម្មការផ្សារបន្តដាក់ឧបករណ៍បំពងសំឡេងសរុបចំនួន៤៦ទីតាំងនៅជុំវិញបរិវេណផ្សារ ដើម្បីផ្សព្វផ្សាយណែនាំពីវិធីការពារកុំឱ្យឆ្លងជម្ងឺវីរុសកូវីដ១៩របស់ក្រសួងសុខាភិបាល ឱ្យអាជីវករនិងអតិថិជនចេញចូលផ្សារបានជ្រាបជាព័ត៌មាន។

គណៈកម្មការផ្សារបន្តពង្រឹងការបាញ់អាល់កុលលាងសម្អាតដៃ និងវាស់កំដៅជូនដល់បងប្អូនអាជីករ និងអតិថិជនចេញចូលផ្សារតាមច្រកនីមួយៗ ដើម្បីការពារការឆ្លងជម្ងឺកូវីដ១៩ ហើយបានណែនាំដល់ពួកគាត់ឱ្យរក្សាគម្លាតពីគ្នា និងពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ។

គណៈកម្មការ​ផ្សារ​អូរប្ញស្សីបាននាំយកម៉ាស់ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចែកជូន​ដល់អាជីវករ​លក់ដូរ កញ្ជ្រែង ល្អី និងក្រុមម៉ូតូឌុប កង់បី និងក្រុមកម្មករអូសទេះដែលមានការខ្វះខាត និងបានណែនាំដល់ពួកគាត់ឱ្យលាងសម្អាតដៃនឹងទឹកអាល់កុល ពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ និងរក្សាគម្លាតពីគ្នាដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ។

កាលពីថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ គណៈផ្សារអូរប្ញស្សីបានទទួលបានម៉ាសពីរដ្ឋបាលរាជធានីភ្នំពេញចំនួន១កេសធំ ស្មើនឹង ៤.៥០០ម៉ាស និងបានធ្វើការចែកជូនដល់បងប្អូនអាជីករ ក្រុមម៉ូតូឌុប កង់បី កម្មករអូសរទេះ បានចំនួន២លើក ÷ លើកទី១អស់ចំនួន ១.៥០០ម៉ាស់ លើកទី២អស់ចំនួន ១.២០០ម៉ាស់ សរុបអស់ចំនួន៣.៧០០ម៉ាស់ នៅសល់១.៨០០ម៉ាស់ គណៈកម្មការនឹងធ្វើការចែកជូនដល់ពួកគាត់បន្តទៀត ។

នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ប្រធានគណៈកម្មការផ្សារដឹកនាំកម្លាំងចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី ហង្ស ណារី មន្ត្រីគម្រោងសុខភាព និងជានាយិកាអាគារផ្កាម្លិះ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដឹកនាំលោកស្រី យឹម ថាវី សរុបចំនួន៣០នាក់ ចុះផ្សព្វផ្សាយណែនាំពីបញ្ហាគ្រឿងញៀន និង វិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺកូវីដ១៩ និងបានធ្វើការចែកម៉ាសជូនដល់បងប្អូនអាជីវករលក់ដូរ កញ្ជ្រែងល្អី ក្រុមម៉ូតូឌុប កង់បី កម្មករអូសរទេះ និងប្រជាពលរដ្ឋធ្វើដំណើរនៅជុំវិញបរិវេណផ្សារ ។

ថ្ងៃនេះតម្លៃទំនិញក្នុងផ្សារអូរឫស្សីគឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ។

កាលពីថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ គណៈផ្សារអូរប្ញស្សីបានទទួលបានម៉ាសពីរដ្ឋបាលរាជធានីភ្នំពេញចំនួន១កេសធំ ស្មើនឹង ៤.៥០០ម៉ាស និងបានធ្វើការចែកជូនដល់បងប្អូនអាជីករ ក្រុមម៉ូតូឌុប កង់បី កម្មករអូសរទេះ បានចំនួន២លើក ÷ – លើកទី១អស់ចំនួន ១.៥០០ម៉ាស់ – លើកទី២អស់ចំនួន ១.២០០ម៉ាស – សរុបអស់ចំនួន៣.៧០០ម៉ាស នៅសល់១.៨០០ម៉ាស គណៈកម្មការនឹងធ្វើការចែកជូនដល់ពួកគាត់បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង