ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការ​កងទ័ពជើងគោក ប្រគល់​គ្រឿង​ឧបភោគបរិភោគ ដល់​សមាគមន៍​អតីត​យុទ្ធ ជនកម្ពុជា ខេត្តស្ទឹងត្រែង​

62

​ស្ទឹងត្រែង​៖ លោក​អនុ​សេនី​យ៏​ឯក វាំង សុភា តំណាង អគ្គ​មេបញ្ជាការរង នៃ​កង​យោធ ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក បានផ្តល់​អង្ករ​៣​តោន និង​មី​២០០ កេស ដល់​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តស្ទឹងត្រែង ដើម្បី​បម្រើ​ដល់​វិស័យ​មនុស្សធម៌ , ឧបត្ថម្ភ​ដល់​គ្រួសារ​យោធិន និង​គ្រួសារ​អតីតយុទ្ធជន ដែលមាន​ជីវភាព​ខ្វះខាត និង​រងគ្រោះ​ដោយ​ទឹកជំនន់ នៅពេល​កន្លង​ទៅនោះ​។​

ពិធី​ប្រគល់ និង​ទទួល​គ្រឿងឧបភោគ បរិភោគ​នោះ បាន​ធ្វើឡើង​តាមរយៈ​តំណាង​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែលជា​អគ្គលេខាធិការរង សមាគមន៍​អតីត​យុទ្ធ​ធ​ជនកម្ពុជា កាលពី​រសៀល​ថ្ងៃទី​៦​ធ្នូ ២០២០ ដែល មានការ​អញ្ជើញ​ទទួល​អំណោយ​ពី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន និង​មានការ​ចូលរួម​ពី​មន្ត្រី នៃ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅក្នុង​អង្គភាព​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​។​

ជំនួយការ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គឺ​លោក​អនុសេនីយ៍ឯក វ៉ាំ​ង សុភា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​មេបញ្ជាការ​កងទ័ពជើងគោក ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៃ​អង្គភាព​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង ក៏ដូចជា​គ្រួសារ​យោធិន និង​គ្រួសារ​អតីតយុទ្ធជន​ទាំងអស់ នៅ​គ្រានោះ​ផងដែរ​។​

លោក​អនុសេនីយ៍ឯក វ៉ាំ​ង សុភា បាន​ឲ្យ​ដឹងថា អំណោយ​ដែល​បាន​នាំយកមក​ប្រគល់ជូន សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តស្ទឹងត្រែង នៅក្នុង​ពេលនេះ មាន​អង្ករ ៣​តោន និង​មី ២០០​កេស សម្រាប់​យកទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​យោធិន និង​គ្រួសារ​អតីតយុទ្ធជន ដែលមាន​ជីវភាព​ខ្វះខាត និង​រងគ្រោះ​ដោយ​ទឹកជំនន់ នៅពេល​កន្លង​ទៅនោះ សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​បាន​មួយ​វេលា នៅក្នុង​ដំណាក់​កាលដែល ពិភពលោក និង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩ និង​សូម​ឲ្យ​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,​អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែបាន​ឧបត្ថម្ភ​គាំទ្រ ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ទាំង​កងទ័ព នគរបាល និង​កងរាជអាវុធហត្ថ​ជាតិ ជាពិសេស កម្លាំង​ដែល​ស្ថិតនៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ កម្ពុជា​-​ឡាវ និង​កម្ពុជា​-​វៀតណាម គឺ​សម្តេច​តែងតែ​យកចិត្តទុកដាក់ ដោយ​នៅក្នុង​រដូវភ្លៀង បានផ្តល់​ជូន​អាវ​ភ្លៀង និង​នៅក្នុង​រដូវរងារ បានផ្តល់​ជូន​នូវ​អាវ​រងារ ហើយនឹង​ការជួយឧបត្ថម្ភ ដល់​ការងារ​អតីតយុទ្ធជន ផ្តល់ជូន​គ្រប់​ខេត្ត ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ប្រធាន​អង្គភាព នាំយកទៅ​ចែកជូន​ដល់​គ្រួសារ​យោធិន និង​អតីតយុទ្ធជន ដែលមាន​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​។ លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​បាន​បន្តថា នៅក្នុង​ថ្ងៃ​ចន្ទ​នេះ គណៈកម្មាការ​សមាគម​ន៍ នឹង​បន្ត​នាំយក​អង្ករ មី ដែលជា​អំណោយ​របស់​ថ្នាក់ដឹកនាំ ,​ថវិកា និង​គ្រឿង​បរិភោគ​ជាច្រើន​មុខ​ទៀត របស់​សមាគមន៍​ខេត្ត ដើម្បី​នាំយកទៅ​ចែកជូន​គ្រួសារ​យោធិន និង​គ្រួសារ​អតីតយុទ្ធជន នៅតាម​ខ្នង​ផ្ទះ​នីមួយៗ ដល់​មូលដ្ឋាន​រស់នៅ​ដោយផ្ទាល់ ក្នុង​បុព្វហេតុ​មនុស្សធម៌​សង្គម​ធម៌ ដែលជា​ការចូលរួម​រំ​លែ​ក​ការលំបាក និង​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោ​លន​យោ បាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ៕ .​សំរិត​

អត្ថបទដែលជាប់ទាក់ទង