ក្រុមស្ទាវចេញធ្វើសកម្មភាពលួច ក្នុងទីក្រុងប៉ោយប៉ែត សមត្ថកិច្ចនគរបាលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតម៉ូតូបាន៥គ្រឿង
បន្ទាយមានជ័យ៖ ក្មេងស្ទាវ១ក្រុមចេញធ្វើសកម្មភាពលួចយ៉ាងកក្រើក ក្នុងទីក្រុងប៉ោយប៉ែតត្រូវកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបដោយចាប់ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងដកហូតម៉ូតូបាន៥គ្រឿង កាលពីរសៀលថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០២០ នេះនៅក្នុងប៉ោយប៉ែត។
លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងជនរងគ្រោះដែលបាត់ម៉ូតូមាន ឈ្មោះគឹម ណាវី ភេទស្រីអាយុ៣៧ឆ្នាំមុខរបរ លក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែតបាត់ ម៉ូតូ១គ្រឿងម៉ាកស៊ូម័រអិចព៍ណសក្រហមស្លាកលេខបន្ទាយមានជ័យ 1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១ ឈ្លោះ របស់សំ សុជា ភេទប្រុស អាយុ២៧ ឆ្នាបាត់ម៉ូតូហុងដាទ្រីមព័ណខ្មៅស្លាកលេខបន្ទាយមានជ័យ១N១៨៨៤ ឈ្មោះហាក់ ឆ័ងហ៊ុយ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច ។
លោកសៅ សារឿនបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងហើយនិងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទនិង ជំនាញក្រុងប៉ោយប៉ែត លោកបានដឹកនាំកំលាំងនគរបាល១ក្រុមចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់១រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ២ឈ្មោះម៉ៅ មករា ហៅអារាមីន ភេទប្រុសអាយុ១៦ឆ្នាំ ៣ឈ្មោះតឿន ពាង ហៅម៉ឺន ហៅរើន ភេទប្រុសអាយុ១៦ឆ្នាំ ៤ឈ្មោះកាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ៥ឈ្មោះហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ ៦ឈ្មោះវឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំទាំង៦នាក់មានចោរលួចហើយមានអ្នកចាំទទួលទិញ និងយកទៅកែឆ្នៃ រស់នៅក្នុងប៉ោយប៉ែតក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូចម្រុះបានចំនួន៥គ្រឿង។
តាមចម្លើយរបស់ជនសង្ស័យទាំង៦នាក់បានឆ្លើយថាបក្សពួករបស់ខ្លួនបានសហការគ្នាមានអ្នកចេញលួច មានអ្នកចាំទទួលទិញនិងមានអ្នកយកមកកែឆ្នៃយកទៅលក់។
លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីបានចម្លើយសារភាពហើយសង្ស័យទាំង៦នាក់បានបញ្ជូនមកស្នងការហើយរៀបចំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕