ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក ដាក់វេនប្រចាំការ ជាប្រចាំ ដើម្បីល្បាតឃ្លាំមើលទីតាំងហាងខារ៉ាអូខេនិងហាងម៉ាស្សា មិនអោយលួចបើកដំណើរការជាដាច់ខាត

54

ភ្នំពេញ៖ អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការចុះបិទទីតាំងលួចបើកខារ៉ាអូខេនិងហាងម៉ាស្សានៅក្នុងមូលដ្ឋានខណ្ឌទួគោក អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុនដឿន ជាអភិបាលខណ្ឌបានចុះល្បាតឃ្លាំមើលជាប្រចាំចំពោះទីតាំងទាំងនេះ ពោលគឺបើមានសកម្មភាពលួចបើកគឺកម្លាំងចុះបិទអាជីវកម្មតែម្តង ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ១៩ទាំងអស់គ្នា ខណៈជម្ងឺនេះបាននិងកំពុងរាលដាលចូលសហគមន៍ហើយនោះ ហើយក៏មិនទាន់ដឹងថាត្រូវបញ្ចប់នៅពេលណានោះដែរ។

   ជាក់ស្តែងនារាត្រីថ្ងៃទី០៥ និងទី៦ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌទួលគោកនិងអាជ្ញាធរសង្កាត់បានដាក់វេនប្រចាំការ ជាប្រចាំ លើការចេញ ល្បាតឃ្លាំមើលទីតាំងហាងខារ៉ាអូខេនិងហាងម៉ាស្សានៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ដោយគណៈបញ្ជាការឯកភាពខណ្ឌដាក់ចេញជាវិធានការតឹងរឹងបំផុតចំពោះអាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេណា ដែលបន្តលួចបើកដំណើរការ បានបន្តចុះអនុវត្តន៍ស្រាវជ្រាវមិនឱ្យមាន ជាដាច់ខាតនៅក្នុងមូលដ្ឋាន  គឺជាការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ច ស្របពេលដែលបញ្ហាជំងឺកូវីដ១៩នេះ កំពុងរាលដាលដល់សហគមន៍

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថាផ្ទះម៉ាស្សា មាន៥ទីតាំង នៅក្នុងសង្កាត់ទឹកល្អក់ទី៣ក្នុងនោះរួមមាន៖ ផ្ទះម៉ាស្សាស្នាដៃនារីខ្មែរ ដែលស្ថិតនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ផ្ទះម៉ាស្សាស្នាដៃឯក ដែលស្ថិតនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ផ្ទះម៉ាស្សាស្ចំបុី ដែលស្ថិតនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។  ផ្ទះម៉ាស្សា១២០០០៛ ដែលស្ថិតនៅផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។  ផ្ទះម៉ាស្សា៧៧៧៧ ដែលស្ថិតនៅផ្លូវ២៦៥សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

   ចំពោះទីតាំងទាំងនេះត្រូវបានអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុនដឿន ជាអភិបាលខណ្ឌដាក់បទបញ្ជាអោយចុះបិទជាបណ្តោះអាសន្នហើយ៕

 

អត្ថបទដែលជាប់ទាក់ទង