ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះត្រួតពិនិត្យ ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេប្រែក្លាយជាភោជនីយដ្ឋានចំនួន ១៣ កន្លែង នៅទូទាំងភូមិសាស្ត្រខណ្ឌ

70

 

ភ្នំពេញ៖នាយប់ថ្ងៃអាទិត្យទី០៦ ខែធ្នូ ឆ្នាំ២០២០ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និង ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកជា ពិសី អភិបាលខណ្ឌ បានប្រគល់ភារកិច្ចដល់ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ រួមមាន លោក លោកស្រី នាយករដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធ ចៅសង្កាត់ ចៅសង្កាត់រង មេប៉ុស្តិ៍ សណ្តាប់ធ្នាប់ខណ្ឌ និង ប្រជាការពារសង្កាត់ បានចុះត្រួតពិនិត្យទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេប្រែក្លាយជាភោជនីយដ្ឋានចំនួន ១៣ កន្លែង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ស្វាយប៉ាក សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។

មន្ត្រីរដ្ឋបាលខណ្ឌបាឱ្យដឹងថា៖ជាលទ្ធផល ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេប្រែក្លាយជាភោជនីយដ្ឋាន មួយចំនួនបានបិទផ្អាតអជីវកម្ម មួយចំនួនទៀតបានបើកដំណើរការជាធម្មតាតាមកការណែនាំរបស់រដ្ឋបាលខណ្ឌ ដោយឡែកទីតាំងអតីតខារ៉ាអូខេ អាត់ ជួង ដែលប្រែក្លាយជាភោជនីយដ្ឋាន ក្រុមការងារ បានចុះធ្វើកំណត់ហេតុជាលើកទី២ អំពីបញ្ហាការរក្សាគំលាតសុវត្ថិភាពរបស់អតិថិជន និងបានអប់រំណែនាំដល់ អាហារដ្ឋាន ត្បាល់កូនកាត់ ផងដែរ។

ក្នុងឱកាសនោះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានណែនាំដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេប្រែក្លាយជាភោជនីយដ្ឋាន ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយម្ចាស់ទីតាំងអាជីវកម្មទាំងអស់នោះបានធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌប្ញស្សីកែវថា នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ និងចូលរួមបញ្ចប់អោយបាននូវ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅភូមិសាស្ត្រខណ្ឌ និងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង