ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បន្ត​ចលនា​យុទ្ធនាការ ចែក​ម៉ាស់​ជូន​ប្រជាជន និង​ចុះ​ពិនិត្យ​តាម​អាហា​រដ្ឋា​ន​នានា​

65

​ភ្នំពេញ​៖​លោកស្រី​ស៊ិន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែធ្នូ​នេះ​ថា ដោយ​កាលពី​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ​២០២០​នេះ​លោក​ធឹ​ម សំអាន អភិបាល នៃ​គ​ណះ​អភិបាលខណ្ឌ​បឹង​កេងកង ដោយ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋា​បាល​រាជធានី​ភ្នំពេញ និង​មានការ​ណែនាំ​ដោយ​យកចិត្ត​ទុក្ខ​ដាក់ ពី​សំណាក់​លោក​អភិបាលខណ្ឌ​ដោយបាន​ដឹកនាំ​កម្លាំង​នៃ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ហាង​លក់​សម្លៀកបំពាក់ Zando ផ្លូវ​៦៣ កែង​៣២២​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេង ,​ធនាគា​ប្រា​សាក់ នៅ​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​៣ នឹង ចុះមក ឱសថស្ថាន ច​ន្ទ័ ពេញវង់ ក្នុង​សង្កាត់ អូឡាំពិក នឹងដាក់​បញ្ជា​អោយ កម្លាំង ចំរុះ ពិនិត្យ​នឹង​តាមដាន​អោយបាន​ជាប់ នូវ​គោលដៅ​ទាំង​៣​ខាងលើ​។​

​ជាមួយគ្នានេះដែរ លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន ក៏បាន​ធ្វើ​ការណែនាំ​ជាប្រចាំ​ទៅដល់ លោក​ចៅសង្កាត់​ទាំង ៧ និង​លោក​ប្រធាន​ផ្សារ​ទាំង​២ កំពុង​បន្ត​ចលនា​យុទ្ធនា​ការចែក​ម៉ាស​ជូន ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង បន្ត​ណែនាំ​ដល់​ភោជនីយដ្ឋាន ,​អាហា​រដ្ឋា​ន នានា​អោយ ចេះ រៀបចំ​គម្លាត នឹង ដាក់ ទឹក​អាល់កុល ឬ ជែ​ល វាស់​កម្ដៅ​ព្រមទាំង​ពាក់​ម៉ាស ការពារ​អោយបាន​ត្រឹមត្រូវ តាម​សេចក្តីណែនាំ​លេខ ០០៩/២០​ស​ណន ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​សាលា​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង