សម្ដេចហ៊ុន សែន និងអញ្ជើញជាប្រធាន នៃកិច្ចប្រជុំយុទ្ធសាស្ដ្រ សហប្រតិបត្ដការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គលើកទី៩ តាមប្រព័ន្ធវីដេអូ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នឹង អញ្ជើញ ធ្វើជា ប្រធាន ដឹកនាំ កិច្ចប្រជុំ កំពូល នៃ យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អា យ៉េ យ៉ា វ៉ា ឌី-ចៅ ប្រា យ៉ា-មេគង្គ (ACMECS) លើក ទី៩ ព្រមទាំង អញ្ជើញ ចូលរួម កិច្ចប្រជុំ កំពូល កម្ពុជា-ឡាវ-មី យ៉ាន់ ម៉ា-វៀតណាម (CLMV) លើក ទី១០ និង កិច្ចប្រជុំ កំពូល កម្ពុជា-ឡាវ-វៀតណាម ស្តីពី ការអភិវឌ្ឍ តំបន់ត្រីកោណ (CLV DTV) លើក ទី១១ នៅ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈ ប្រព័ន្ធ វីដេអូ ។
ក្រោមមូលបទ “ភាពជាដៃគូដើម្បីការ តភ្ជាប់ និងភាពរឹងមាំ” កិច្ចប្រជុំកំពូល ACMECS លើកទី៩ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេស លើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យ ដែលនឹងដើរតួនាទីជាក្របខ័ណ្ឌសាមគ្គីភាពដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាពក្នុង ប្រជុំកំពូលនេះ នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕.សំរិត