ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សី ដឹកនាំកម្លាំងធ្វើអនាម័យ នៅជុំវិញបរិវេណផ្សាររាល់ថ្ងៃចន្ទ

55

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី រាយការណ៍ជូនបឋម ពីសកម្មភាពការងារប្រចាំថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ អាជីវករបើកតូបលក់ដូរ ប្រមាណជា៧៥% , អតិថិជនចេញចូល ផ្សារប្រមាណជា២០ ទៅ ២៥% , អាជីវករ  និងអតិថិជនចេញចូលផ្សារ ចូលរួមពាក់ម៉ាសប្រមាណជាង៩០% ។

អាជីវករ​មានការព្រួយបារម្មណ៍ពីបញ្ហាជម្ងឺវីរុសកូវីដ១៩ ចំណែកការលក់ដូររបស់ពួកគាត់គឺមិនសូវដាច់នោះទេ ។ បន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជូនអាជីវករជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់ ។

គណៈកម្មការផ្សារបន្តដាក់ឧបករណ៍បំពងសំឡេងសរុបចំនួន៤៦ទីតាំងនៅជុំវិញបរិវេណផ្សារ ដើម្បីផ្សព្វផ្សាយណែនាំពីវិធីការពារកុំឱ្យឆ្លងជម្ងឺវីរុសកូវីដ១៩របស់ក្រសួងសុខាភិបាល ឱ្យអាជីវករនិងអតិថិជនចេញចូលផ្សារបានជ្រាបជាព័ត៌មាន។

គណៈកម្មការផ្សារបន្តពង្រឹងការបាញ់អាល់កុលលាងសម្អាតដៃ និងវាស់កំដៅជូនដល់បងប្អូនអាជីករ និងអតិថិជនចេញចូលផ្សារតាមច្រកនីមួយៗ ដើម្បីការពារការឆ្លងជម្ងឺកូវីដ១៩ ហើយបានណែនាំដល់ពួកគាត់ឱ្យរក្សាគម្លាតពីគ្នា និងពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ។ គណៈកម្មការផ្សារដឹកនាំកម្លាំងធ្វើអនាម័យនៅជុំវិញបរិវេណផ្សាររាល់ថ្ងៃចន្ទ ។

ប្រធានគណៈកម្មការផ្សារចុះត្រួតពិនិត្យការជួសជុលការ៉ូឡានៅចំណតបេនឡានផ្លូវ១៨២ ។នៅថ្ងៃនេះតម្លៃទំនិញក្នុងផ្សារអូរឫស្សីគឺ មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង