លោកឃួង ស្រេង ណែនាំអោយកងកម្លាំង និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ក្នុងសកម្មភាពកាេងារពិនិត្យយកសំណាកនៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ ដើម្បីអោយដំណើរការនៃការរៀបចំនេះទីតាំងដែលត្រូវ ពិនិត្យយកសំណាកជាលើកទី២
នៅទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៨ខែធ្នូស្អែកនេះ ដំណើរការបានល្អ មានលក្ខណៈងាយស្រួល នាល្ងាចថ្ងៃទី០៧ធ្នូនេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំងនេះបន្ថែមទៀត ក្រោយពី បានរៀបចំដោយធ្វើរោងដាក់កៅអី បន្ទប់ដាក់គ្រឿងបរិក្ខារផ្សេងៗរួចហើយ។
លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំដល់កងកម្លាំង ដូចជាមន្ត្រី ថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលត្រូវមកបំពេញការងារជាមួយមន្ត្រីរបស់ក្រសួងសុខាភិបាល នាថ្ងៃស្អែកនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺត្រូវតែការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩នេះ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ-១៩ឬយ៉ាងណានោះទេអ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា
ប្រជាពលរដ្ឋប្រមាណជាង៣០០០នាក់
ដែលសង្ស័យថា មានជំងឺកូវីដ-១៩ ហើយត្រូវមកពិនិត្យយកសំណាកជាលើកទី២នេះ នៅទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៨ខែធ្នូស្អែកនេះ។ចំណែកនៅទីតាំងផ្សេងទៀតក៏នៅមានសកម្មភាពដដែរ ដូចជា នៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យយកសំណាកមន្ត្រីរបស់ក្រសួងមហាផ្ទៃ ។សម្រាប់សម្ដេចស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងពិនិត្យនៅគេហដ្ឋានរបស់សម្ដេច ហើយសម្ដេចហេងសំរិន ក៏ពិនិត្យយកសំណាកជាលើកទី២នៅហ្នឹងភូមិគ្រឹះរបស់សម្ដេចផងដែរ ។ចំណែកទីតាំងផ្សារអ៊ីអន១ ហាងស៊ុប សណ្ឋាគារមួយចំនួនណានោះមកពិនិត្យនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ទាំងអ្នកផ្ទាល់និងប្រយោល ។
គួរបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានក្រសួងសុខាភិបាល សហការជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកទីតាំងនេះ ដើម្បីធ្វើជាកន្លែងពិនិត្យយកសំណាកជាលើកទី២ កាលពីរសៀលថ្ងៃទី០៣ធ្នឆ្នាំ២០២០កន្លងទៅ៕