ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដឹកអីវាន់អនឡាញម្នាក់ដេកស្លាប់ នៅក្នុងហាង អយស្ទ័រ ហៅស៍១ ដោយពុំមូលហេតុ

85

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់​​ នៅក្នុងហាងអយស្ទ័រ ហៅស៍១ដែលបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ រសៀល២៣នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ ស្ថិតត្រង់ចំណុចហាងអយស្ទ័រ ហៅស៍១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ភក្តី អាយុ២៨ឆ្នាំ មុខរបរដឹងអីវាន់ក្នុងហាង យីហោ អយស្ទ័រ ហៅស៍១ មានស្រុកកំណើត ភូមិឈើកាច់ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃរស់នៅទីតាំងកន្លែងកើតហេតុ។ ជនរងគ្រោះពីមុនធ្លាប់បម្រេីការងារនៅប្រទេសជប៉ុន ទេីបត្រឡប់មកប្រទេសកម្ពុជាវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ផងដែរ ហើយបានចូលធ្វេីការនៅហាងខាងលេីមួយរយៈចុងក្រោយនេះ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានធ្វើការនៅហាង យីហោ អយស្ទ័រ ហៅស៍១ មួយកន្លែង ហើយសព្វថ្ងៃនេះ រូបគាត់ស្នាក់នៅហាងកើតហេតុខាងលើនេះ ខណៈនៅវេលាម៉ោង៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូសាររបស់ជនរងគ្រោះ ចេះតែឆ្ងល់ថាហេតុអីជនរងគ្រោះមិនចេញធ្វើការ ហើយធ្វើការទាក់ទងក៏មិនបាន ពេលនោះក្រុមគ្រូសារក៏សម្រេចចិត្តចាក់សោហាងដែលជនរងគ្រោះស្នាក់នៅ ខណៈពេលចាក់ចូលទៅខាងក្នុងក៏ប្រទះឃើញ ជនរងគ្រោះដេកស្លាប់ម្នាក់ឯង ក្នុងបន្ទប់បាត់ទៅហើយ ដោយសភាព សពជនរងគ្រោះមានស្លាកស្នាមដៃផងដែរ ទើបបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋ ទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង