ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពលក់ជួញដូរគ្រឿងញៀន សមត្ថកិច្ចប៉ូលិស​ ទៅទាន់ក្របួចជាប់

78

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់លោក
ឈឿន សុចិត្រ ស្នងការខេត្តកណ្ដាលកំលាំងបង្ក្រាបបទល្មើសគ្រឿងញៀនស្រុក
សហការជាមួយកំលាំងប៉ុស្ដិ៍រដ្ឋបាលគគីរ ឆ្មក់បង្ក្រាបបានមុខសញាជួញដូរ នឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោងជិត១១ថ្ងៃត្រង់នាថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២០ នេះនៅចំណុច ផ្ទះឈ្មោះ រឿន វិសាល ភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែ) ក្នុងភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ រឿន វិសាល ភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ចំពោះវត្ថុតាងចាប់យករួមមាន: ១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ (មធ្យម ០១ តូច ០២ទម្ងន់សរុប ៤,៤៤ ក្រាម) ២/ សម្ភារវេចខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀនមួយចំនួន ៣/ ម៉ូតូ០១គ្រឿងម៉ាក Suzuki Viva ពណ៌ក្រហម បាញ់ពណ៌ទឹកមាស ផ្លាកលេខ កណ្តាល 1E.7477 ។

លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំនិងម៉ោងខាងលើ មានប្រជាពលរដ្ឋ បានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ថានៅចំណុចផ្ទះឈ្មោះ រឿន វិសាល ភេទប្រុស កំពុងតែធ្វើរសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្រោយពីទទួលបានព័ត៌មានភ្លាម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ដើម្បីសួរនាំ ។

នៅចំពោះមុខសត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សស្រីម្នាក់ (មិនស្គាល់ឈ្មោះជនជាតិវៀតណាម) នៅ ម្តុំ ក្តាន់ពីរ ក្រុងភ្នំពេញ យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីចែកចាយបន្ត ។

ក្រោយពីសួរនាំចប់ កម្លាំងសមត្តកិច្ច ក៏បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ និងបន្តរចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង