ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះឡ នៅក្នុងរោងចក្រផលិតក្តារបន្ទះ ក្នុងតំបន់សេដ្ឋកិច្ចពិសេស

70

ស្រុកព្រៃនប់៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់មកថា នៅវេលាម៉ោង៥:៤០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យកើតឡើងឆេះឡនៅក្នុងរោងចក្រផលិតក្តារបន្ទះដដែល ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ភ្លាមៗ សមត្ថកិច្ចបានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន02គ្រឿង ដែលប្រចាំការនៅក្នុងតំបន់នោះ ធ្វើការពន្លត់ទាន់ពេលវេលា មិនអោយឆាបឆេះ រាលដាលបន្តរដល់រោងចក្រនោះទេ៕

អត្ថបទដែលជាប់ទាក់ទង