ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បើករថយន្តក្រទ្បុកស៊ីម៉ងត៍ បំពានភ្លើងស្តុប បុកម៉ូតូមួយគ្រឿងបណ្តោលឲ្យបុរសម្នាក់ស្លាប់

68

 

ភ្នំពេញ៖បុរសម្នាក់បើករថយន្តក្រទ្បុកសីុម៉ងត៍របស់ក្រុមហ៊ុន(កៃ អេង ខនគ្រីត) បំពានភ្លើងស្តុបទៅបុកជាមួយម៉ូតូមួយគ្រឿង បណ្តោលឲ្យបុរសម្នាក់ ស្លាប់នៅម៉ោង6 និង45នាទីព្រឹក ថ្ងែទី8 ខែធ្នូ ឆ្នាំ២០២០ ទីតំាងស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រទ្បុកសីិម៉ងត៍មួយគ្រឿងម៉ាក HiNO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A- 3109 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ភ្លើងស្តុប ដែលត្រូវឈប់ហើយ រថយន្តនៅតែបំពានភ្លើងស្តុប បានជ្រុលទៅបុកម៉ូតូ អូសប្រមាណជាង30ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកឯតៃកុងរថយន្តបង្ក មានឈ្នោះ ស ហម ភេទប្រុស មានអាយុ36ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គពក ឃុំមឺុនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកឯជនរងគ្រោះ មានឈ្នោះសុផាត ពិសិត មានអាយុ២៣ មានស្រុកកំណើតនៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង ហើយជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ125ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1E-7799៕

អត្ថបទដែលជាប់ទាក់ទង