អតីតតារាកំប្លែងនាងខ្មិប សម្រចលោតទឹកសម្លាប់ខ្លួន ដោយសារវិបត្តិផ្លូវចិត្ត
ភ្នំពេញ៖ អតីតតារាកំប្លែងនាងខ្មិបដែលធ្លាប់កំប្លែងជាមួយនាយហុងដា បានសម្រេ ចិត្តលោតទឹកសម្លាប់ខ្លួនដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនៅស្ពានជ្រោយចង្វារចាស់។ ប៉ុន្តែមិនបានសម្រេចដោយសារតែមានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ពេលវេលា កាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចលើស្ពានជ្រោយចង្វារចាស់ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ
ប្រភពព័ត៌មានពីអ្នកជិះម៉ូតូកាត់តាមបណ្តោយផ្លូវលើស្ពានជ្រោយចង្វារបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្ត្រីដែលគេធ្លាប់ស្គាល់ថា ជាអតិតតារាកំប្លែងជើងចាស់គឺអ្នកនាងខ្មិបបានដើរឡើងស្ពានទាំងទឹកភ្នែករួចហើយបានពាក់កណ្តាលស្ពានស្រាប់តែឈរយំមួុយសន្ទុះរួចហើយក៏តោងបំកាន់ដៃស្ពានបំរុងនឹងលោតចុះចូលទឹកទន្លេចៃដន្យអីត្រូវបានគេតាមទាន់រត់ចូលទៅចាប់ហើយទាញចុះមកក្រោម ។
អតីតកូនស្រីតារាកំប្លែងនាយជីវ៉ាន់ស៊ុយរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថាខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែហើយមិនមានអ្នកណាម្នាក់អើពើនឹងជួយសុខទុក្ខនោះទេសូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលអោយដែរ មិនដឹងថាស្នាក់នៅកន្លែងណានឹងទីពឹងអ្នកណានោះទេទើបសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ។ ជាចុងក្រោយអ្នកនាងខ្មិបគ្រាន់តែចង់អោយមានគេហៅទៅសម្តែងនឹងច្រៀងតាមភោជនីដ្ឋានតែប៉ុណ្ណោះ ៕