បុរសម្នាក់បើកកង់បីឥណ្ឌា ធ្លាក់ជង្ហុកក្រឡាប់ បាក់កស្លាប់
ភ្នំពេញ÷ បុរសម្នាក់ បើកកង់បីឥណ្ឌាលឿន ធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្របណ្ដាលឲ្យម្ចាស់កង់បីខ្ទាតចេញមកក្រៅបាក់កស្លាប់ នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃអង្គារទី ៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះសុន ពិឈីន អាយុ៣៥ឆ្នាំ មុខរបររត់កង់បីឥណ្ឌាស្នាក់នៅជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌សមួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 1HV 9755 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលចង្កូតធ្លាក់ជង្ហុកក្រឡាប់អូសទៅមុខជាច្រើនម៉ែត្របណ្ដាលឲ្យម្ចាស់កង់បីខ្ទាតចេញមកខាងក្រៅបាក់កស្លាប់ភ្លាមៗ៕