ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយ និងអាជ្ញាធរឃុំឈើទាល ចុះណែនាំប្រជាជន អាជីវករប្រកបមុខរបរលក់ដូរ តាមអាហារដ្ឋានសងខាងផ្លូវ១១០​ ពីវិធានការបង្ការការពារជម្ងឺកូវីដ១៩

176

 

កណ្ដាល៖ជានិច្ចកាលកម្លាំងសមត្ថកិច្ចប៉ូលិស នៃអធិការដ្ឋានស្រុកកៀនស្វាយ និងអាជ្ញាធរមូលដ្ឋានឃុំឈើទាល តែងតែចុះធ្វើការផ្សព្វផ្សាយ និងធ្វើការណែនាំជាប្រចាំទៅដល់បងប្អូនប្រជាជនទូទៅ ពិសេសបងប្អូនអាជីវករ ដែលប្រកបមុខរបរលក់ដូរនូវមុខម្ហូប ឬចំណីអាហារនៅតាមបណ្ដាហាងអាហារនិមួយៗ នៅក្នុងមូលដ្ឋានឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្ដាល ដោយអោយពួកគាត់ ចូលរួមអនុវត្តន៍អោយបានផុលផុស នូវវិធានការបង្ការការពារទប់ស្កាត់ ដោយប្រយុទ្ធប្រឆាំង នៃការឆ្លងរាលដាលមេរោគកូវីដ១៩។
គួររំលឹកផងដែរថា កាលពីដើមខែធ្នូឆ្នាំ២០២០កន្លងមកនេះ នៅសាលាឃុំឈើទាលស្រុកកៀន ស្វាយខេត្តកណ្ដាល ក្រុមការងារថ្នាក់ភូមិ.ឃុំបានធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធឧគ្ឃោសនសព្ទនៅក្នុងមូលដ្ឋាន ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំ និងយកចិត្តទុក្ខដាក់ដោយផ្ទាល់ ពីសំណាក់លោកស្រីអ៊ុក សឿន មេឃុំឈើទាល និងសហការី ក្នុងការបង្ការ ទប់ស្កាត់នៃការរីករាលដាល នៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍។

ជាមួយគ្នានេះ នៅសាលាឃុំឈើទាល ដោយមានក្រុមប្រឹក្សាឃុំ លោកស្រីអ៊ុក សឿនជាមេឃុំ,មេភូមិ និងមន្ត្រីរាជការទាំងអស់ បាននិងកំពុងចាត់ចែងវិធានការបង្ការ ទប់ស្កាត់ ដោយតម្រូវអោយមន្ត្រីបម្រើការងារ នៅសាលាឃុំទាំងអស់ត្រូវ ធ្វើការវាស់កម្ដៅ បាញ់អាល់កុលលាងដៃ ឬជែលនិងពាក់ម៉ាស់ ការពារដើម្បីរង់ចាំទទួល ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ នៅពេលពួកគាត់មកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាពាក់ព័ន្ធ នឹងបញ្ហាផ្សេងៗនៅសាលាឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្ដាល។
ដូចនេះជាការសំណូមពរ របស់លោកស្រីមេឃុំឈើទាលអ៊ុក សឿនដោយសូមស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនអាជីវករ ដែលជាម្ចាស់អាហារដ្ឋាននិមួយៗ ព្រមទាំងអ្នកចូលទៅរកទទួលទាន អាហារតាមហាងអាហាដ្ឋាន និងអ្នកបម្រើការងារនៅសាលាឃុំ និងនៅតាមបណ្ដាភូមិមេត្តា ចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណអោយបានស្អាតត្រឹមត្រូវ ដោយរស់នៅស្អាត ហូបស្អាតហើយត្រូវប្រើទឹកអាកុលឬ ជែល និងពាក់ម៉ាស់ការពារអោយបានត្រឹមត្រូវ ជាប្រចាំ ពេលចេញទៅខាងក្រៅផ្ទះ ហើយត្រូវរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង