ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រមណីយដ្ឋានទឹកជ្រោះប៊ូស្រាបាន ផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៩ធ្នូ រហូតដល់ថ្ងៃទី២២ធ្នូ

116

មណ្ឌលគិរី៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមហ៊ុន Mondul K Resort Co.,Ltd ដែលវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរនៅទូទាំងប្រទេសកម្ពុជា ឲ្យបានជ្រាបថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាបាន ផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៩ធ្នូ រហូតដល់ថ្ងៃទី២២ធ្នូ ក្នុងបំណងចូលរួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។
ក្រុមហ៊ុន Mondul K Resort Co.,Ltd កក់សម្គាល់ឃើញថា មានភ្ញៀវទេសចរជាច្រើនបានសម្រុកទៅលេង រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ចាប់តាំងពីថ្ងៃទី៩ធ្នូមក ដោយពុំបានដឹងអំពីការផ្អាកជាបណ្ដោះអាសន្នរបស់រមណីយដ្ឋាន ដើម្បីការពារសុខភាពរបស់ភ្ញៀវទេសចរ ។ ដូចនេះសូមភ្ញៀវទេសចរ ដែលមានបំណងចង់ទៅលេងកម្សាន្តនៅរមណីយ ដ្ឋានទឹកជ្រោះប៊ូស្រា មានការយោគយល់អាធ្យាស្រ័យ ព្រោះរមណីយដ្ឋាននឹងផ្អាករហូតដល់ថ្ងៃទី២២ធ្នូខាងមុខ ហើយនឹង ដំណើរទទួលភ្ញៀវទេសចរជាធម្មតាវិញ នៅថ្ងៃទី២៣ ធ្នូ ២០២០ ឆាប់ៗខាងមុខនេះ ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការផ្អាកដំណើរការរមណីយដ្ឋាន ប៊ូស្រាមួយរយៈពេលខ្លី ដើម្បីទុកឱកាសឲ្យមន្ត្រីជំនាញសុខាភិបាល ធ្វើអនាម័យឲ្យបានគ្រប់ជ្រុងជ្រោយក្នុងបរិវេណ រមណីយដ្ឋានធានាបាននូវសុខុមាលភាពខ្ពស់ជូនអ្នកទេសចរទាំងឡាយ ហើយរមណីយដ្ឋាននឹងដំណើរការវិញជាមួយ វិធានការអនាម័យ៉ាងល្អប្រសើរ ចាប់ពីថ្ងៃទី២៣ ធ្នូ ២០២០តទៅ ។

លោកប្រធាមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានអំពាវនាវឲ្យអ្នកទេសចរគ្រប់រូប សូមចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល រក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះ និងចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីធ្វើឲ្យសហគមន៍ ទេសចរណ៍មានភាពស្រស់បំព្រង ជៀសឆ្ងាយពីជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង