លោកស្រី សួស សូលីដា នាំយកថវិកា អភិបាលខណ្ឌប្ញស្សីកែវចូលរួមបុណ្យសពម្ដាយបង្កើតរបស់ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌសែនសុខ
ភ្នំពេញ៖លោក ជា ពិសី ចាត់ឱ្យ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌប្ញស្សីកែវ ចូលរួមបុណ្យសពម្ដាយបង្កើតរបស់ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌសែនសុខ និងត្រូវជាម្ដាយក្មេករបស់ លោក ចៅ អូស្ដាឡា សមាជិកក្រុមប្រឹក្សាខណ្ឌប្ញស្សីកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និង លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង ល៩ក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ និង មន្ត្រីរាជការនៃការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ ចូលរួមបុណ្យសពលោកយាយ កើ ណាស់ អាយុ ៧៤ ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌសែនសុខ និងត្រូវជាម្ដាយក្មេករបស់ លោក ចៅ អូស្ដាឡា សមាជិកក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ដែលបានទទួលមរណភាពដោយរោគាពាធ មានលំនៅដ្ឋាន ស្ថិតនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកស្រីសួស សូលីដា បានបញ្ជាក់ថា៖ នាឱកាសដ៏ក្រៀមក្រំនេះ ក្រុមប្រឹក្សាខណ្ឌ និងគណៈអភិបាលខណ្ឌ បានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព នូវថវិកាមួយចំនួនផងដែរ៕