ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនមានការទទួលខុសត្រូវសោះ បុរស២នាក់រត់ចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចរកឃើញវិញ

449

បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងចំនួន២នាក់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានលីឥវ៉ាន់ឆ្លងអូរព្រំដែន ដែលទើបត្រឡប់មកពីប្រទេសថៃ ដែលមានរោគសញ្ញាសង្ស័យ ប៉ុណ្ណោះ ហើយបានរត់ចេញពីមណ្ឌលចត្តាឡីស័កកម្រិតមួយ នៅសាលាបឋមសិក្សាហ៊ុនសែន ជ្រៃសីមា

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានអោយដឹងថា ក្រោយទទួលព័ត៌មាន នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវរកឃើញ វិញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩៖៨នាទី

បុរសទាំង២នាក់ នេះ ឈ្មោះ សុខ រិទ្ធី អាយុ៤១ឆ្នាំ និង ឈ្មោះ ញ៉ង់ គន្ធា អាយុ៤០ឆ្នាំ ដោយអ្នកទាំង២ មានទីលំនៅក្រុមទី៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង

បន្ទាប់ពីរកឃើញមុខសញ្ញាសង្ស័យនេះ ក៏មានការពិនិត្យដោយលោក ទេព ផល្លា ប្រធាន OD ប្រចាំការស្រុកសំពៅលូន , លោក ស្រែ ឡឺត មន្ត្រីចត្តាឡីស័ក និង លោក វ៉ាន់ ប៉ូឡូ មន្ត្រីចត្តាឡីស័ក

របាយការណ៍ដដែល បន្តថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យ ឃើញមានលទ្ធផល គឺ ឈ្មោះ សុខ រិទ្ធី មានកម្ដៅ៣៦.៩អង្សារ និង ឈ្មោះ ញ៉ង់ គន្ធា មានកម្ដៅ៣៦.៩អង្សារ

បន្ទាប់ពីទទួលបានលទ្ធផល លោក ទេព ផល្លា ប្រធាន OD ស្រុកសំពៅលូន បានអប់រំណែនាំឱ្យពួកគាត់ទាំងពីរនាក់ធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគាត់ដោយខ្លួនឯង ហើយអោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

អត្ថបទដែលជាប់ទាក់ទង