ប៉ារ៉ែន សម្រេចប្រើវ៉ាក់សាំង កូវីដ១៩ របស់ប្រទេសចិន សម្រាប់ប្រទេសរបស់ខ្លួន ដូចប្រទេស UAEដែរ!
ទីភ្នាក់ងារពត៌មានបរទេស បានផ្សាយនៅថ្ងៃទី១៣ធ្នូនេះថា ក្រសួងសុខាភិបាល នៃប្រទេសប៉ារ៉ែន បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលប៉ារ៉ែនបានសម្រេច អោយជ្រើសយកវ៉ាក់សាំងការពារ ជំងឹកូវីដ ដែលផលិតឡើងដោយក្រុមហ៊ុន Sinopharm របស់ចិន បន្ទាប់ពីបានធ្វើតេស្ត និងរកឃើញថាវ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ៨៦ទៅ៩០ភាគរយ និងធានាបាន១០០ភាគរយ ការពារជំងឹឆ្លងនេះ។
ការសម្រេចចិត្តរបស់ប៉ារ៉ែន បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ ប្រទេសអារ៉ាប់អេមីរ៉េត ប្រកាសជ្រើសយកវ៉ាក់សាំង ការពារជំងឹកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន ចិន Sinopharm ។
គួររំលឹកដែរកាលពីសប្តាហ៍មុន ប្រទេសប៉ារ៉ែន បានឡើងគម្រោងប្រុងប្រើវ៉ាក់សាំង អាមេរិច Pfizer តែឥឡូវដូរចិត្ត៕