កងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៧នាក់ រួមនឹងវត្ថុតាង ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន
ខេត្តព្រះសីហនុ ៖ នៅរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ ចាតចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
១/ ឈ្មោះ ឡាង ទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។
២/ ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
៣/ ឈ្មោះ ដួង សៀវយាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
៤/ ឈ្មោះ ទុយ សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
៥/ ឈ្មោះ ហ៊ន ផាន្នី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
៦/ ឈ្មោះ ថន ឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
៧/ ឈ្មោះ យ៉េន ទិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាងរួមមាន: – ម្សៅសថ្លា ចំនួន ៤៦កញ្ចប់តូច – កន្ត្រៃ ចំនួន ០២ – ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង – ដបជក់ ចំនួន ០៤ – ខ្សៀជក់ ចំនួន ០៤ – ដែកកេះ ចំនួន ០៨ – ម៉ូតូ ចំនួន ០១គ្រឿង – លុយ ចំនួន ៨០.០០០រៀល – ឧបករណ៍ចូកថ្នាំញៀន ចំនួន ០៥- ថង់មួយចំនួន៕