ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃទី១៣​ធ្នូ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីទេ និងមានអ្នកជាសះស្បេីយ​ ចំនួន​ ០២នាក់​

82

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយ​ ចំនួន​ ២នាក់ ។

មានអ្នកជាសះស្បើយ ៖ ចំនួន ២នាក់

* ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពី ប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យ ចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

* បុរសជនជាតិខ្មែរ-អាមេរិក អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំណែកលទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺវត្ថុសំណាកនៅសល់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៥,៩៤៨សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៨១៤សំណាក សរុបមានចំនួនទាំងអស់ ៦,៧៦២សំណាក ដែលនៅក្នុងចំនួននេះ មាន ចំនួន ៣,៤៣៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ គឺមាន លទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៣,៣២៤សំណាក ទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែ វិច្ឆិកា ដល់ថ្ងៃទី១៣ធ្នូ មានចំនួន៤០នាក់ (ស្រី១៩នាក់)៕

អត្ថបទដែលជាប់ទាក់ទង