ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ ២ គ្រឿង ព្រលះគ្នាបណ្ដាលឱ្យមនុស្សបួននាក់ រងរបួសធ្ងន់និងស្រាល

79

ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅតាមបណ្ដោយផ្លូវអូឈើទាល ដែលស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ករណីនេះផងដែរ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៣ខែធ្នូឆ្នាំ ២០២០។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែល រស់នៅជិតកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារសារព័ត៌មានដឹងថា មុនពេលកើតហេតុ បានឃើញម៉ូតូអាសង់សេ១២៥ ឡើងតែម ពាក់ស្លាកលេខ ព្រះសីហនុ ១B-៣១២៣ បើកបរដោយក្មេងស្រី ២ នាក់ទិសដៅពី ត្បូងមកជើង ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បើកសញ្ញូរធ្វើការបទទៅខាងឆ្វេង ខណៈពេលនោះម៉ូតូសង់សេ១២៥ ឆ្នាំ២០២០ពាក់ស្លាកលេខ កណ្ដាល ១AA- ៧១៨៨ បើកបរដោយបុរស៣នាក់ កំពុងបើកបរក្នុងល្បឿនលឿន (ទិសដៅស្របគ្នា) ស្រាប់តែម៉ូតូអាសង់សេ១២៥ ឡើងតែម (មិនស្គាល់ឆ្នាំ )បើកបរដោយក្មេងស្រី ២នាក់ បត់ធ្វេងដោយមិនបានសញ្ញូឲ្យដឹងពីចម្ងាយ បណ្ដាលឲ្យបុកគ្នាពេញមួយទំហឹងធ្វើឱ្យ បណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសស្រាល ចំណែកឯម្ចាស់ម៉ូតូអាសង់ស៊េរី ឆ្នាំ២០២០ ត្រូវបានខ្ទាតចេញអូសចំនួនជិត ៣០ ម៉ែត្របណ្ដាលឱ្យបុរសពីរនាក់ រងរបួសធ្ងន់និងម្នាក់របួសស្រាល។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូត្រូវបានបងៗ ខាងនគរបាលចរាចរណ៍ ចុះសម្រួលនិងអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើការវាស់វែង ម៉ូតូទាំងសងខាងនិងលើក យកម៉ូតូទាំងពីរទៅរក្សាទុកនៅ នគរបាលដ្ឋានចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់។

យ៉ាងណាមិញ សូមបងប្អូនប្រជាពលរដ្ឋទូទាំង ប្រទេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សានូវសុវត្ថិភាពរបស់ បងប្អូនព្រមទាំងអ្នកដទៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង