ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនិងហ្គេមសេះមួយកន្លែងឃាត់មនុស្សជាង១០នាក់

62

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកបានចុះបង្ក្រាបទីតាំងលូចបើកល្បែងស៊ីសង ហ្គេមនិងទូរបាញ់ត្រីមួយកន្លែង ដោយដកហូតបានវត្ថុតាងនិងឃាត់ខ្លួនជនសង្ស័យជាង១០នាក់ ដើម្បីចាត់វិធានការទៅតាមច្បាប់។

   ប្រតិបត្តិការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ វេលាម៉ោងជាង០៩ នៅតាមបណ្តោយផ្លូវ៣២៦កែងនឹងផ្លូវ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ

    ក្នុងប្រតិបត្តិការនៃបង្ក្រាបខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ស្រី២នាក់ សុទ្ធតែជាប្រភេទយុវវ័យ ដែលពួកគេប្រមូលផ្តុំគ្នាលែងទាំងព្រឹកមិនខ្វាយខ្វល់ពីជម្ងឺកូវីដ១៩ឡើយ។ ក្នុងនោះផងដែរ អាជ្ញាធរបានដកហូតបានទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងទូហ្គេមប្រណាំងសេះ ៥គ្រឿង។

   បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ និងធ្វើតេស្តរកសារធាតុញៀនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង