ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនស្មគ្រ័ចិត្ដ ខេត្ដសៀមរាប ចូលរួមអភិរក្សផ្សព្វផ្សាយ សាស្ដ្រាស្លឹករឹត ឲ្យយុវជនជំនាន់ក្រោយបានស្គាល់

24

សៀមរាប៖ បច្ចុប្បន្ននេះ ដោយសារការរីកចម្រើន នៃបច្ចេកវិទ្យានោះ បានធ្វើឱ្យការសិក្សារៀនសូត្រពី សាស្ត្រាស្លឹករឹត ត្រូវបានជំនួសដោយសៀវភៅ និងគ្រឿងអេឡិចត្រូនិចស្ទើរទាំងស្រុង ហើយ មានកូនខ្មែរ តិច តួចណាស់ដែលស្គាល់សាស្ត្រាស្លឹករឹត និង យល់ដឹងអំពីសារៈសំខាន់ នៃសាស្ត្រាស្លឹករឹត។ សាស្ត្រាស្លឹករឹតត្រូវបានព្រះសង្ឃ គ្រូបាអាចារ្យកាល ពីសម័យ បុរាណចារឹក ចងក្រងជាអត្ថបទ ឯកសារ អក្សរសិល្ប៍ និងគម្ពីរធម៌ ។ ដោយរក្សាទុកនៅតាមទីវត្តតាម ដើម្បីសិក្សារៀនសូត្រ។ ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យុវជនមួយក្រុម រស់នៅក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានបង្ហាញ នូវទឹកចិត្តកាន់តែមោះមុត ក្នុងការអភិរក្សសាស្ត្រាស្លឹករឹតនេះឱ្យបានគង់វង្ស។

លោកស្រី ភឿន ផាវី អ្នកជំនាញចារអក្សរលើស្លឹករឹតបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៣ ធ្នូនេះថា៖សាស្ត្រា ស្លឹករឹត ផលិតចេញពីស្លឹកទ្រាំង ឬតំបន់ខ្លះគេហៅថា ស្លឹកជ្រែ ឬស្លឹករឹតតែម្ដង ដោយគេយក ស្លឹកដែលកាត់ហើយទៅហាលឱ្យស្ងួតយកមកចងរឹតគាបយ៉ាងស្អាតមុន នឹងយកមកចារកត់ ត្រា ជាចេញគម្ពីរធម៌ អក្សរសាស្ត្រ អក្សរសិល្ប៍ រឿងរ៉ាវ ក្បួនច្បាប់ ឬជារូបយ័ន្តផ្សេងៗ សម្រាប់ មនុស្សជំនាន់ក្រោយធ្វើការសិក្សាឈ្វេងយល់។ លោកស្រីបន្ដថា ដោយ មើលឃើញ ពីទឹកចិត្ត ស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌របស់ក្រុមយុវជនជំនាន់ក្រោយ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រជាថវិកា ដល់ក្រុមរបស់លោកស្រី ក្នុងការចម្លងក្បួនច្បាប់ក្រមង៉ុយ ដើម្បីផ្ដល់ជូន ទៅគ្រប់ទីអារាមនៅក្នុងប្រទេសកម្ពុជា ក្នុងការសិក្សាឈ្វេងយល់។
លោកស្រីបានបន្ថែមថា បច្ចុប្បន្ន ក្រុមយុវជនចារ ស្លឹករឹតរបស់លោកស្រី ភឿន ផាវី មានទាំងយុវជន យុវនារី កុមារា និងកុមារី សម្រាប់ចារស្លឹករឹតនេះ។

បើតាមការអះអាងរបស់លោកស្រី ភឿន ផាវី បានឱ្យដឹងដែរថា ការចារស្លឹករឹត មាន ការ លំបាកខុសឆ្ងាយពីការសរសេរលើក្រដាសសៀវភៅ ជាពិសេសបញ្ហាកង្វះវត្ថុធាតុដើម នៅតែជាក្តីកង្វល់ ព្រោះស្លឹកទ្រាំង ដែលជាវត្ថុធាតុដើមដ៏សំខាន់តែមួយគត់ កាន់តែហិន ហោច ទៅៗ ដោយសារតែសកម្មភាពកាប់ ព្រៃរានយកដីពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ តាមរយ:វិទ្យាស្ថានស្លឹករឹត ដើម ទ្រាំង មានដើមកំណើត នៅភាគ ខាងកើត និងខាង ជើងប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ ចំពោះប្រទេសនៅភាគអាស៊ី អាគ្នេយ៍វិញ ដើមទ្រាំងនេះមាននៅប្រទេសកម្ពុជាមីយ៉ាន់ម៉ា និងប្រទេសថៃ។ ដោយឡែក នៅប្រទេសកម្ពុជា ដើមទ្រាំងនេះគឺភាគ ច្រើនមាននៅក្នុងព្រៃស្រ៊ង ក្នុងខេត្តក្រចេះ និងខេត្ត កំពង់ធំ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង