អភិបាលខេត្តរតនគិរី ចុះសម្របសម្រួលគម្រោង កែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង ក្រោយពីមានការជំទាស់ពីម្ចាស់សណ្ឋាគារTerres Rouges Lodge
រតនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ចុះសម្របសម្រួលគម្រោង កែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង ខណៈគម្រោងខាងលើនេះ ប៉ះពាល់តែផ្នែកខ្លះនៃរបងសណ្ឋាគារTerres Rouges Lodge ហើយពលរដ្ឋ៤៤គ្រួសារ សាទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្ត ដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាព ជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់ សណ្ឋាគារទែរ៉ូ បានជំទាស់។
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។
បើតាមរដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ជាលទ្ធផលមានពលរដ្ឋសរុបចំនួន៤៥គ្រួសារ ដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះ ក្នុងកម្រិតជាក់ស្តែង(ប៉ះរបង តូប និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ៤៤គ្រួសារ សាទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ១ទីតាំង (សណ្ឋាគារទែរ៉ូ) បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត។
សូមបញ្ជាក់ថា គម្រោងខាងលើនេះ ប៉ះពាល់តែផ្នែកខ្លះនៃរបងសណ្ឋាគាររបស់លោកស្រីប៉ុណ្ណោះ ពុំមានការប៉ះពាល់ទៅលើសំណង់រឹង ជាអគារសណ្ឋាគារ ដែលឈានដល់ការវាយកម្ទេច ដូចជាការលើកឡើងតាម បណ្តាញសង្គម facebook របស់ម្ចាស់សណ្ឋាគារទែរ៉ូនោះឡើយ។
គួរគត់សម្គាល់ថា នាពេលថ្មីៗនេះ ផេកហ្វេសប៊ុក Terres Rouges Lodge បានចេញផ្សាយនូវព័ត៌មានថា ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកផ្ទះសំណាក់របស់ យើងខ្ញុំTerres Rouges ត្រូវបានគំរាមកំហែងដល់ការបិទទ្វារ ! អភិបាលខេត្តរតនគិរីពិតជាបានសម្រេចចិត្តដោយគ្មានការពិគ្រោះយោបល់ពីអ្នកចូលរួមរបស់ខ្លួនដើម្បីពង្រីកផ្លូវទំហំ ២៥ម៉ែត្រនៅជុំវិញបឹងកន្សែង។
គម្រោងនេះត្រូវបានគេសន្មតថានឹងបញ្ចប់នៅដំណាច់អាណត្តិទី២ របស់គាត់ “ លើកកម្ពស់វិស័យទេសចរណ៍” …បើប្រៀបធៀបទៅនឹងផ្លូវជាតិឆ្ពោះទៅខេត្តរតនគិរីមានទទឹង ១២ម៉ែត្រប៉ុណ្ណោះ។
ប្រជាជនត្រូវបានទុកពេលឱ្យខ្លីដើម្បីរុះរើរបង និងសំណង់ ដោយចំណាយផ្ទាល់ខ្លួនដោយគ្មានសំណងណាមួយដែលជា កម្មសិទ្ធិរបស់ពួកគេដោយស្របច្បាប់ ! ចំណែក Terres Rouges វិញគឺត្រូវវាយរបង រានហាល ច្រកចូលភោជនីយដ្ឋាន បន្ទប់ទទួលភ្ញៀវ ការិយាល័យ ផ្ទះបាយបឹងកាឡូដើម្បីលើកកម្ពស់ទេសចរណ៍។
ការវិនិយោគនិងការខិតខំប្រឹងប្រែងតស៊ូ អស់រយៈពេល ២១ ឆ្នាំ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍អេកូទេសចរណ៍នៅ ខេត្តរតនគិរី ត្រូវបានបំផ្លាញដោយសុច្ឆន្ទៈរបស់មន្ត្រីរាជការ។
ចំណែកលោកឆាយ ធី មេឃុំប៉ាតេ បានលើកឡើងថា អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ កក្កដា ២០១៥ ស្តីពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាល ចម្ងាយ៥០ម៉ែត្រពីមាត់បឹង ៕