ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​សង្គមងងឹត​លក់​គ្រឿងញៀន​ប្រសាច ដូច​លក់​ស្ក​គ្រាប់​នៅក្នុង​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ

37

 

​កណ្ដាល​៖​វើ​ប​សាយ​ភ្នំពេញ​សូម​ដកស្រង់​ខ្លឹមសារ​សំណេរ​មួយ​របស់​អា​ខោន​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ​Makara Chey បាន​សរសេរ​ទាំងស្រុង​ថា​៖ តើ​ទិស​ស្លោក « ភូមិ ឃុំ​មាន​សុវត្ថិភាព » មាន​អត្ថន័យ​និង​តម្លៃ​សម្រាប់​ពលរដ្ឋ​យ៉ាងដូច​ម្ដេចទៅ បើ​អាជ្ញាធរ​ភូមិ ឃុំ អោបដៃ​ឈរ​មើល​ជន​សង្គមងងឹត​លក់​គ្រឿងញៀន​ប្រសាច ដូច​លក់​ស្ក​គ្រាប់​នៅក្នុង​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​កំណើន​នៃ​ជន​ប្រើ​គ្រឿងញៀន​បានធ្វើ​អោយមាន​អំពើ លួច ឆក់ ហឹ​ង្សា ទំនាស់ កើតឡើង​ស្ទើរ​មិន​លស់​ថ្ងៃ​។ ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃទី​០៩​ធ្នូ ឆ្នាំ​២០២០ ក្រុម​ចោរហារយ​បានគាស់​ទំ​លុះ​ទំលាយ បង្អួច ទ្វារ ផ្ទះ​របស់ខ្ញុំ រើកកាយ គ្រវាត់​គ្រវែង​សម្ភារៈ​ពេញ​ក្នុងផ្ទះ ដើម្បី​រកប្រាក់​កាស និង​វត្ថុ​មានតម្លៃ ។​
​ក្រុមចោរ​បាន​ប្រមូលយក​សម្ភារៈ​មានតម្លៃ​ទាំងអស់ រួមទាំង​ថវិកា​មួយចំនួន​ផង ទៅដោយ​សុវត្ថិភាព មុន​ពេលដែល​ខ្ញុំ​ត្រឡប់​មកពី​ធ្វើការ​វិញ ។​

​ទង្វើ​របស់​ក្រុមចោរ អាជ្ញា​ធរមាន​សមត្ថកិច្ច​បានត្រឹមតែ​មក​ពិនិត្យ​កន្លែងកើតហេតុ ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ហើយ​អ្វីៗ​ក៏​ស្ងាត់ស្ងៀម​បាត់ទៅ ពុំមាន​ពន្លឺ ឬ​សង្ឃឹមថា​សមត្ថកិច្ច​រក​ឃើញ​កន​តុម​ចោរហារយ​ដែល​កើតឡើង​ដូច​ស្រមោច​នៅក្នុង​មូលដ្ឋាន​នេះ​ទេ ។​

​ផ្ទះ​របស់ខ្ញុំ​គឺជា​គោលដៅ​ទី​៩​ហើយ​ដែល​ក្រុមចោរ​ធ្វើ​សកម្មភាព​គាស់​លួចបាន​សម្រេច​ជោគជ័យ​១០០% ដោយ​ពុំមាន​កង្វល់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នង​ពេល​ថ្មី​ៗ​នេះ ហើយ​ប្រសិនបើ​អ​សុវត្ថិភាព​បេ​ប​នេះ​នៅតែ​បន្ត តើ​ប្រជាពលរដ្ឋ​មាន​កង្វល់​បែបណា ?
​ត្រូវ​សង្ឃឹមលើ​នរណា​ទៀត ?
​ទិស​ស្លោក « ភូមិ ឃុំ មាន​សុ​វ​ត្ងិ​ភាព » មានតម្លៃ​យ៉ាងដូចម្ដេច ?៕​

អត្ថបទដែលជាប់ទាក់ទង