អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងក្រុមក្មេងទំនើង ជិះម៉ូតូបង្ហោះ បានរង្វាន់លើកទឹកចិត្តពីព្រះសង្ឃ ក្រោយពីនគរបាលអប់រំ
កណ្ដាល៖ កាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាល
កៀនស្វាយ បានទទួលអំណោយពីព្រះគ្រូ មេគុណខេត្ត កំពង់ស្ពឺព្រះនាមយុន សុទ្ធារ៉ា ក្នុងនោះមាន អង្គរ3តោន , សាប៊ូ លាងចាននឹងបោកគួក ចំនួន55កេះ ម៉ាស 1កេះធំ,អាល់កុល 100ដបតូច សម្រាប់ចែកជូនដល់កំលាំងនគរបាលស្រុកកៀនស្វាយ ចំនួន127នាក់។
ក្នុងទឹកព្រះទ័យដ៏សន្ធាជ្រះថ្លារបស់ព្រះអង្គនោះ ដោយមើលឃើញ ពីកិច្ចប្រតិបត្តិការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ដែលដឹកនាំដោយលោកព្រុំ សំណាង ជាអធិការនគរបាលស្រុកកៀនស្វាយ ខណៈពេលដែលកំលាំងយើងឃាត់ក្រុមក្មេងទំនើងចំនួន4នាក់ ដែលជិះម៉ូតូបង្ហោះនៅតាមផ្លូវសាធារណះ ហើយត្រូវបាននគរបាលយើងហៅមកធ្វើការអប់រំនឹងសំពះសុំទោស ដល់អាណាព្យាបាលរបស់គាត់។ ព្រមទាំងធ្វើកិច្ចសន្យានៅ ចំពោះមុខសមត្ថកិច្ចថា ពេលចេញពីកន្លែងសមត្ថកិច្ចទៅផ្ទះរៀងៗខ្លួនវិញ គឺខិតខំកសាង
ខ្លួនអោយក្លាយទៅជាកូនល្អ សិស្សល្អ ដើម្បីក្លាយជាពលរដ្ឋល្អ នឹងឈប់ប្រព្រឹត្តនូវអំពើដែលសង្គមស្ពប់ខ្ពើម ជាហេតុនាំអោយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ក្នុងនោះដែរ ព្រះគ្រូចៅអធិការវត្តកោះប្រាក់ក៏បានមានសង្ឃដីកាទូន្មានបន្ថែមទៀត នឹងចែកសម្ភារដល់ក្មេងទាំង6នាក់ ក្នុង1នាក់ ទទួលបានអង្គរ29kgមី ទឹកត្រី ស៊ិអាវ នឹងថវិកា20000រៀល៕