ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកស្អែកសម្តេច ហ៊ុន សែន នឹងថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា និងការទិញវ៉ាក់សាំង

69

ភ្នំពេញ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ពីក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា និងការទិញវ៉ាក់សាំងជាដើម។

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់តាមសារក្នុង បណ្តាញតេឡេក្រាមថា ការផ្សាយផ្ទាល់នេះ ធ្វើឡើងចេញពីគេហដ្ឋានរបស់ សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញផ្សព្វផ្សាយទាំងអស់ នៅកម្ពុជា ធ្វើការផ្សាយបន្តផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង