ក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
សៀមរាប៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជារិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិចំបក់ ភូមិបង្កោង ឃុំរលួស។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារ បានអនុញ្ញាតទាំង៦សំណើ។
គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក ឡុង កុសល បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិប្រិយ៍ចាស់ ភូមិគោកដូង សង្កាត់ទឹកវិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារ បានអនុញ្ញាតចំនួន៥សំណើ។
សរុបមក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរាទាំងពីរគោលដៅបានពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុង តំបន់ឧទ្យានអង្គរបានចំនួន១១សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕