ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនក្រមុំឈ្លោះជាមួយ គូដណ្តឹង លេបថ្នាំងងុយដេក បញ្ចប់ជីវិតខ្លួនឯង

140

ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់ ជិតនឹងបាន ចូលរោងការទៅហើយ បានគិតខ្លីសម្រេចចិត្ តធ្វើអត្តឃាតដោយ លេបថ្នាំងងុយដេកសម្លាប់ខ្លួន ព្រោះតែឈ្លោះជាមួយគូរដណ្តឹង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតខ្លួនឯងនេះ បានកើតឡើងនៅវេលារំលងអធ្រាត្រ ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ នៅនឹងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ គឹម សូវៀត ហៅ ស្រីខួច អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយពីជួបហេតុការណ៍នេះភ្លាម ក្រុមគ្រួសារនារីរងគ្រោះបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ប៉ុន្តែជាអកុសល នៅពេលដឹកស្ត្រីរងគ្រោះ ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ហើយ ។

នៅយប់កើតហេតុ នាងបានលេបថ្នាំងងុយដេក ជាច្រើនគ្រាប់ បាត់បង់ស្មារតីរហូតដល់ប្រកាច់ ទើបមានការភ្ញាក់ផ្អើលដល់ឳពុកម្តាយរួចបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះមានភាពសោកសៅ ស្រងូតស្រងាត់តាំងល្ងាចមកម្លេះ ដោយសារមានបញ្ហាខ្វែងគំនិតគ្នា ជាមួយគូដណ្តឹង ប៉ុន្តែមិនបានដឹងពីរឿងអ្វីឲ្យពិតប្រាកដ ហើយគ្រប់គ្នាក្នុងក្រុមគ្រួសារក៏មិននឹកស្មានថា នាងបានគិតខ្លីបែបនេះទេ។

សមត្ថកិច្ចមូលដ្ឋានស្រុកបាណន់ បានពិនិត្យសាកសពអះអាងថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលេបថ្នាំសម្លាប់ខ្លួនពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង