អាជ្ញាធរខណ្ឌចំការមន ចុះផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់មេរោគកូវីដ១៩ នៅសួនច្បារណាហ្កាវើលដ៏ ពេលប្រជាជនមកកម្សាន្តពេលរាត្រី
ភ្នំពេញ៖នារាត្រីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០នេះ លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានអញ្ជេីញចុះមកត្រួតពិនិត្យស្ថានភាពមបងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានមក លេងកម្សាន្តនាពេលរាត្រីនៅ លើសួនច្បារមុខណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញប្រកប ដោយបរិយាកាសសប្បាយ រីករាយហើយពួកគាត់និមួយៗ បានពាក់ម៉ាស់ការពារខ្លួនផងដែរ តាមការណែនាំរបស់អាជ្ញាធរ ដែលបានឈរជើងនៅទីនោះ ក្នុងការបង្ការទប់ស្កាត់មេរោគកូវីដ១៩ និងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់បងប្អូនមកដើរលេងកម្សាន្តពេលរាត្រីផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអោយដឹងថា សម្រាប់រាត្រីនេះ គឺរូបលោកផ្ទាល់បានដឹកនាំមន្ត្រីក្រោមឱវាទ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដោយ ចុះត្រួតពិនិត្យស្ថានភាព បងប្អូនប្រជាពលរដ្ឋ បានមកលេងនៅលើសួនច្បារ មុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងពណ៌លម្អនៅសួនច្បារសម្រាប់អោយបងប្អូនមកដើរលេងសប្បាយ ជាលក្ខណៈគ្រួសារផងដែរ។ហើយអាជ្ញាធរ បានឈរជើងប្រចាំការនៅទីនេះ ក្នុងការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពួកគាត់ មកលេងកម្សាន្តនៅតាមសួនច្បារនា មុខណាហ្កាវើលដ៏នាចុងឆ្នាំ២០២០នេះ។
ខណៈពេលនោះផងដែរ លោកថេង សុថុល បានធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទ និង ខិត្តប័ណ្ណបិតតាមជញ្ជាំងរថយន្តក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែល បានអញ្ជេីញមកលេង នៅសួនច្បារ ណាហ្គាវេីលដ៏អោយពួកគាត់មាន ការប្រុងប្រយ័ត្នខ្ពស់ ពោលគឺការពារប្រសើរជាងព្យាបាល៕